• 2019-09-23 04:11:23
  • ព័ត៌មាន

មាន​ច្រើន​នាក់ តារា​ស្រីខ្មែរ​ល្បី​ៗ មាន​កូន​មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ

  • 2019-09-23 04:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មកSabay ធ្លាប់​តែ​លើក​បង្ហាញ​ពី​អាពាហ៍ពិពាហ៍​របស់​អ្នក​សិល្បៈ​នេះ អ្នក​សិល្បៈ​នោះ​ជា​រឿយៗ​ចែក​ជូន​​ប្រិយមិត្ត​​ទស្សនា ប៉ុន្តែ​ថ្ងៃ​នេះ​យើង​លើក​យក​តារា​ស្រី​ចំនួន៧រូប ​​មាន​កូន​ដោយ មិន​បាន​ប្រកាស​ជា​សាធារណៈ​នៃ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ឲ្យ​អ្នក​គាំទ្រ​​បាន​ដឹង។ តារា​ស្រី​ទាំង៦រូប​នោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖​

១/ អ្នក​នាង នៅ សុនិតា

តារា​សម្ដែង​ស្រី នៅ សុជាតា ទើប​តែ​សម្រាល​កូន​​ស្រី​ម្នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​កូន​នោះ គឺ​ជា ដំណក់​ឈាម​របស់​លោក ទិត្យ ថារិទ្ធ អគ្គនាយក​រង​វិទ្យុ និង​ទូរទស្សន៍​បាយ័ន បច្ចុប្បន្ន​មាន​តួនាទី​បន្ថែម​ក្នុង​ជួរ​រដ្ឋាភិបាល​ជា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង វិចិត្រ​សិល្បៈ។ ការ​រួមរស​ជា​មួយ​គ្នា​របស់​នាង​អ្នក​នាង នៅ សុនិតា និង លោក ទិត្យ ថារិទ្ធ រហូត​ដល់​មាន​កូន​នេះ ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ​ឡើយ។

២/ អ្នក​នាង ឈិត សុជាតា

ពិធី​ការិនី​និង តារា​សម្ដែង​អ្នកនាង ឈិត សុជាតា បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង កាល​ពេល​កន្លង​ទៅ ​ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បង្ហាញ​មុខ​មាត់​កូន​ប្រុស​ស្រី​ភ្លោះ​ពីរ​នាក់​គួរ​ឲ្យ​ស្រលាញ់។ ប៉ុន្តែ​នាង​ភ្លាម​ៗ នាង​បាន​ព្យាយាម​មិន​បង្ហាញ​អត្តសញ្ញាណ​ស្វាមី​​នាង។ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ ទើប​នាង​ដាច់​ចិត្ត​បង្ហាញ​មុខ​មាត់​ស្វាមី​នាង​ជា​សាធារណៈ។ ដូច​នឹង​តារា​ស្រី​ទាំង​៣​នាក់​ខាង​លើ​ដែរ អ្នក​ទាំង​ពីរ​មិន​ទាន់​បាន​ចូល​រោង​ការ​ជា​ចំហ​នៅ​ឡើយ។

៣/ អ្នក​នាង ហង្ស ម៉ារ៉ានី

តារា​សម្ដែង ហង្ស ម៉ារ៉ានី ក៏​ត្រូវ​បាន​គេ​ដឹង​ថា ទើប​មាន​កូន​ប្រុស​ម្នាក់​វ័យ​ជិត​​ជាង​១ឆ្នាំ ។ តារា​ស្រី​ដែល​ល្បី​ខាង​ឡាយ លក់​ផលិតផល​រូប​​នេះ មាន​ស្វាមី​ឈ្មោះ ភូ កែវ​សម្បត្តិ វ័យ​ជាង​៣០ឆ្នាំ គឺ​ជា​អ្នក​ជំនួញ​ម្នាក់។ ពួក​គេ​ក៏​រួមរស់​ជា​មួយ​គ្នា រហូត​ដល់​មាន​កូន​នេះ ដោយ​មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ​ដូច​គ្នា​។

៤/ ពេជ្រ សិរីរ័ត្ន៖ អតីត​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន បាន​រង​ព័ត៌មាន​ចចាមអារ៉ាម​ជា​លើក​អំពី​ទំនាក់ទំនង​ស្នេហ៍​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បែកបាក់​ជាមួយ​លោក គង់ វិសាល។ ម្ដង​ល្បី​ថា​នាង​មាន​ស្នេហ៍​ជាមួយ​មន្ត្រី​​ធំ​ម្នាក់​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ហ៊ឺហា​របស់​នាង។ ក្រៅ​ពី​នេះ ក៏​ព័ត៌មាន​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនួញ​ធំ​មួយ​រូប​ទៀត។ យ៉ាង​ណា ពិធី​ការិនី "តុ​បំភ្លឺ" មិន​ដែល​បំភ្លឺ​រឿង​ខ្លួន​ឯង​ឲ្យ​ច្បាស់​លាស់​ឡើយ។មិន​បង្ហាញ​បុរស​អ្នក​នៅ​ពី​ក្រោយ​ភាព​ហ៊ឺហា ប៉ុន្តែ សិរីរ័ត្ន បាន​បង្ហាញ​កូន​ប្រុស ស្រី ២នាក់ អាយុ​ប្រមាណ ៥ និង ៧​ឆ្នាំ ទាំង​មិន​មាន​ព័ត៌មាន​ច្បាស់​ថា ឪពុក​របស់​ពួក​គេ​គឺ​ជា​នរណា។

៥ អ្នក​នាង ភិន សុដាលីស

តារា​សម្ដែង ភិន សុដាលីស ត្រូវ​បាន​គេ​ដឹង​ថា មាន​កូន​ស្រី​ម្នាក់​ដូច​​គ្នា ជា​មួយ​អតីត​ស្វាមី លោក ប៉ែន ចំរុង ដោយ​ពួក​គេ ធ្លាប់​រួម​រស់​ជា​មួយ​គ្នា មិន​បាន​រៀប​ការ​ជា​សាធារណៈ គ្រាន់តែ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​ចុង​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​លែង​លះ​គ្នា តាម​ផ្លូវ​ច្បាប់ ដោយ​បន្សល់​កូន​​ស្រី​ម្នាក់​វ័យ​៣ឆ្នាំ កំពុង​តែ​ស្ថិត​ក្រោម កាល​មើល​ថែ ដោយ​អ្នក​នាង ភិន សុដាលីស ហើយ​លោក ប៉ែន​ចំរុង សូម្បី​តែ​​ទៅ​ជួប​មុខ​កូន​​ផ្ទាល់​តែ​ម្ដង ក៏​មិន​មាន​ឧកាស​បាន​ជួប​រហូត​មក​ដល់​បច្ចុប្បន្ន។

៦/ អ្នក​នាង​ ម៉ៅ ស៊ីណាត

បន្ទាប់​ពី​ចែក​ផ្លូវ​ជា​មួយ​អតីត​ស្វាមី​ជា​មេធាវី​ល្បី​ឈ្មោះ​ម្នាក់ តារា​ចម្រៀង​អ្នក​នាង​ម៉ៅ ស៊ីណាត ត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ​ថា បាន​បង្កើត​ភ្លើង​ស្នេហ៍​ជា​មួយ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ "វិសាល" ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​ពី មាន​ចំណង​​ដៃ​កូន​ស្រី​ម្នាក់​វ័យ​ប្រហែល​ជាង​៣​ឆ្នាំ​មក​ហើយ។ ​ការ​រួមរស​ជា​មួយ​គ្នា របស់​នាង ម៉ៅ ស៊ីណាត និង លោក វិសាល ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ពួក​គេ​មិន​បាន​រៀប​ការ​ជា​សាធារណៈ​ឡើយ​ឲ្យ​​អ្នក​គាំទ្រ​បាន​ដឹង​ឡើយ។

៧/អ្នក​នាង ស្វែង សុជាតា

តារា​ស្រី​ជើង​ចាស់ ស្វែង សុជាតា ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​ស្រី​​ម្នាក់​ធ្លាប់​​ឆ្លង​កាត់ ការ​មាន​ស្វាមី​ជា​​ច្រើន​លើក​​មក​ហើយ ស្វាមី​ចុង​ក្រោយ របស់​អ្នក​នាង គឺ​ជា គ្រូ​ខ្មែរ​ម្នាក់​នៅ​ឯ​ភ្នំ​គូលេន ដែល​មាន​វ័យ​ក្មេង​ជាង អ្នក​នាង​ជា​ច្រើន​ឆ្នាំ។ អ្នក​ទាំង​ពីរ បាន​​រួមរស​ជា​មួយ​គ្នា​រហូត​ដល់​មាន​កូនប្រុស​ម្នាក់​ដោយ​មិន​ទាន់​បាន​រៀប​ការ​ជា​សាធារណៈ​ឡើយ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម