• 2019-09-23 06:46:14
  • ភាពយន្ត

បង្ហាញលើគោកពេក រឿងស្រើបស្រាលរបស់អាមេរិក ត្រូវហាមមិនឲ្យចាក់នៅម៉ាឡេស៊ី

  • 2019-09-23 06:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​”Hustlers” គឺ​ជា​ខ្សែ​ភាពយន្ត​ហូលីវូដ​ប្រភេទ​​ឧក្រិដ្ឋកម្ម​មួយ ដែល​និយាយ​អំពី​ក្រុម​ការងារ​​រាំ​ដោះ​សំលៀកបំពាក់​ម្ដង​បន្តិចៗ (Stripper) នៅ​ទីក្រុង New York ​​បញ្ចេញ​សកម្មភាព​លួច​លុយ​របស់​ភ្ញៀវ​​តាម​រយៈ​ការ​ដាក់​ថ្នាំ​សណ្ដំ។ ភាព​យន្ត​នេះ​បាន​ចាក់​បញ្ចាំង​នៅ​អាមេរិក​កាល​ពី​ថ្ងៃ​ ១៣ ខែ​កញ្ញា ដែល​វា​ទទួល​បាន​ជោគជ័យ​គួរ​សម ដោយ​​បច្ចុប្បន្ន​រក​ចំណូល​បាន ៧២,៤ លាន​ដុល្លារ ដែល​​​មាន​​ដើម​ទុន​ផលិត​ ២០,៧ លាន​ដុល្លារ។

​យ៉ាងណាក្ដី​ភាព​យន្ត​នេះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចេញ​ផ្សាយ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​តែ​មាន​​ឈុត​ស្រើបស្រាល, ឈុត​ស្រាត និង​ឈុត​រាំ​ដុត​អារម្មណ៍ និង​មាន​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ទៀត​​។

Mohamad Zamberi Abdul Aziz ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​លើ​ភាព​យន្ត​បាន​លើក​ឡើង​ថា ៖ "យើង​អាច​ឃើញ​​​ដើម​ទ្រូង​មនុស្ស​ស្រី និង​ផ្នែក​សំខាន់​របស់​មនុស្ស​ប្រុស។ វា​នៅ​មាន​ការ​រាំ​ស្រើបស្រាល និង​ឈុត​ប្រើ​ថ្នាំ​ទៀត​ផង។” លោក​ប្រធាន​បាន​និយាយ​ថា​ប្រសិន​បើ​ចង់​ឲ្យ​ Hustlers ចាក់​បញ្ចាំង​បាន​ លុះត្រាតែ​កាត់​ចេញ​ឈុត​មួយ​ចំនួន។

ក្រៅ​ពី Hustlers ភាព​យន្ត​ដែល​ធ្លាប់​​ហាម​មិន​ឲ្យ​ផ្សាយ​នៅ​ម៉ាឡេស៊ី​​មាន​ដូច​ជា​ "The Wolf of Wall Street” “Fifty Shades of Grey” និង Brüno៕

ចុចអាន ៖ នេះហើយស្ទីលតែងខ្លួន Miley ទាំងពេលមុន-ក្រោយរៀបការ និងលែងលះ

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម