• 2019-09-23 06:48:30
  • ព័ត៌មាន

Mark-Kim អបអរចំណងស្នេហ៍៦ឆ្នាំ និងរំលេចក្ដីស្រឡាញ់កាន់តែជ្រាលជ្រៅ

  • 2019-09-23 06:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​គូស្នេហ៍​តារា​សម្ដែង​ Mark Prin និង​ Kimmy Kimberley គឺជា​គូស្នេហ៍​តារា​ថៃ​ដែល​ស្រឡាញ់​ និង​មើល​ថែ​គ្នា​បាន​ល្អ​បំផុត​ ក្នុង​ចំណោម​គូ​ស្នេហ៍​តារា​ដទៃទៀត។ មក​ដល់​ឆ្នាំ ២០១៩​នេះ​ អាយុ​នៃ​ចំណង​ស្នេហ៍​អ្នក​ទាំង​ ២​ឈាន​ចូល​៦ឆ្នាំ​ហើយ ប៉ុន្តែ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​នៅ​តែ​រឹង​មាំ​ កាន់​តែ​ល្អូកល្អិន​ថែម​មួយ​កម្រិត។

ជាក់​ស្ដែង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២២ ខែកញ្ញា តារា​ប្រុស​ស្រី​១គូ​នេះ​ បាន​រៀបចំ​ថ្ងៃ​ពិសេស​ជាមួយ​គ្នា​យ៉ាង​មានន័យ​ ដោយ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ក្រោម​ពន្លឺភ្លើង​ទៀន​រ៉ូមែនទិក​បំផុត។ ក្រៅ​ពី​នោះ​ Mark និង​ Kim ក៏​បាន​បង្ហោះ​រូបភាព​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​ ជាមួយ​ Caption បែប​ Sweet ឃើញ​ហើយ​ អ្នក​គាំទ្រ​ពិតជា​សប្បាយ​ចិត្ត និង​រំភើប​ជំនួស ក៏ដូចជា​ជូន​ពរ​ពួកគេ​នៅ​តែរក្សា​ចំណងស្នេហ៍​នេះ​បាន​យូរ​អង្វែង​តទៀត៕

ទស្សនា​រូបភាព​ខាងក្រោម៖

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់