• 2019-09-25 02:54:05
  • ស្ទីលតារា

មក​មើល​ក្រុម​ចម្រៀង​​ប្រុស​ឡើង​សម្ដែង​បទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​ស្រី​វិញ​ម្ដង​

  • 2019-09-25 02:54:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ពិត​ជា​មាន​អារម្មណ៍​ថា​ប្លែក ដោយ​សារ​តែ​ក្រុម​តារា​ចម្រៀង​ប្រុស​បែរ​ជា​មក​ច្រៀង​រាំ​បទ​របស់​ក្រុម​តារា​ចម្រៀង​ស្រី​ ព្រោះ​បទ​របស់​ក្រុម​ចម្រៀង​ប្រុស​ស្រី​ទាំង​នោះ​ វា​ពិត​ជា​មាន​សភាព​ខុស​គ្នា​ខ្លាំង។ ភាគ​ច្រើន​បទ​របស់​តារា​ចម្រៀង​នារី​មាន​ភាព​ស្រទន់​ជាង​ និង​គួរ​ឲ្យ​ស្រឡាញ់ ខណៈដែរ តារា​ប្រុស​មាន​បទ​បែប​ខ្លាំង​ជាង​។

ខាង​ក្រោម​នេះ គឺ​ជា​តារា​ប្រុស​ ដែល​​បាន​ច្រៀង​រាំ​ត្រាប់​តាម​បទ​ចម្រៀង​របស់​ក្រុម​តារា​ចម្រៀង​ស្រី​បាន​យ៉ាង​ល្អ​៖

១. Stray Kids

Stray Kids ក៏​ស្ថិត​នៅ​ក្រោម​ផលិត​កម្ម​តែ​មួយ​ជាមួយ​ TWICE ផងដែរ។ Stray Kids បាន​ច្រៀង​រាំ​ត្រាប់​តាមបទ «Fancy» របស់​ TWICE។

លើស​ពី​នេះ​ទៀត​នោះ​ Stray Kids ក៏​បាន​ច្រៀង​និង​រាំ​បទ​របស់ BLACKPINK គឺ​បទ «As If It’s Your Last» ផង​ដែរ​។

២. A.C.E

A.C.E បាន​ច្រៀង​បទ​ «Stay» របស់ BLACKPINK មុន​ពេល​ពួក​គេ​ Debut ជា​តារា​ចម្រៀង​។

៣. Wanna One

ក្រុម​ចម្រៀង Wanna One ស្ថិត​​ក្រោម​ផលិត​យក្ស YG ដូចគ្នានឹង BLACKPINK ហើយក៏​បាន​ច្រៀង​បទ​ «Whistle» របស់​ BLACKPINK ផង​ដែរ​។

៤. Samuel, MXM, The Boyz និង Stray Kids

ក្រុម​ចម្រៀង​ប្រុស​ទាំង​ ៣ ក្រុម​នេះ បាន​ចាប់ដៃសហការណ៍​គ្នា​ជាមួយ​នឹង​តារា​ចម្រៀង​ទោល Samuel បាន​សម្ដែង​បទ​ល្បី​ «Bboom BBoom» របស់ MOMOLAND។

៥. BTOB

ក្រុម​នេះ​បាន​ឡើង​សម្ដែង​បទ «You’re the Best» របស់ MAMAMOO។

៦. UP10TION

UP10TION បាន​សម្ដែង​បទរបស់ SONAMOO គឺបទ «I Like U Too Much»។

៧. The Boyz

ក្រុម​ចម្រៀង​វ័យ​ក្មេង​បាន​សម្ដែង​បទ«The Boys» របស់ Girls’ Generation និង​បទ «Cheer Up» របស់ TWICE។

៨. GOT7

កាល​ពី​ឆ្នាំ ២០១៤ GOT7 បាន​សម្ដែង​បទ «Mr. Chu» របស់ Apink នៅ​លើ​ឆាក​តន្ត្រី​របស់​កម្មវិធី Music Bank។

៩. SEVENTEEN

SEVENTEEN បាន​សម្ដែង​ជា​ឈុត​ខ្លី​ៗ​នៃ​បទ «Lion Heart» របស់ Girls’ Generation និង​បទ «Ice Cream Cake» របស់ Red Velvet ព្រម​ទាំង​បទ «Rough» របស់ GFRIEND។

១០. DAY6

DAY6 ក៏​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​នឹង TWICE ដូច Stray Kids ដែរ ហើយ​ពួក​គេ​បាន​យក​បទ​របស់ TWICE រហូត​ដល់​ទៅ ៣ បទ​ដូច​ជា៖ បទ «TT» « KNOCK KNOCK» និង «SIGNAL»​។

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់