• 2019-09-25 02:25:00
  • ស្ទីលតារា

Jungkook ក្រុម BTS ជាប់​ជា​តារា​ប្រុស​មាន​ចង្កេះ​អង្ក្រង មិន​ចាញ់​សមាជិក​ក្រុម BlackPink

  • 2019-09-25 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​តារា​ប្រុស​ក៏​ដោយ តែ​តារា​ចម្រៀង​វ័យ​ក្មេង​ល្បី​ឈ្មោះ Jungkook នៃ​កំពូល​ក្រុម​ចម្រៀង BTS ត្រូវ​បាន​គេ​​វាយ​តម្លៃ​ថា​មាន​រង្វង់​ចង្កេះ​តូច​ដល់​ថ្នាក់​ស្រី​ៗ​សុំ​ខ្មាស។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន The Qoo បាន​សរសេរ​អត្ថបទ​ស្វែង​រក​តារា​ចម្រៀង​ប្រុស​ដែល​មាន​រង្វង់​ចង្កេះ​អង្ក្រង​តូច​គេ​ជាង​គេ​បំផុត។ ប្រុស​ស្អាត​ដែល​ត្រូវ​បាន​ប្រភព​ខាង​លើ​ជ្រើស​រើស​នោះ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​ចម្រៀង​កំពុង​ឡើង​កូដ​ខ្លាំង Jungkook នៃ​ក្រុម​ចម្រៀង​កូរ៉េ BTS នោះ​ឡើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​រង្វង់​ចង្កេះ​តូច​ក៏​ពិត​មែន តែ​ប្រុស​ស្អាត​២២​ឆ្នាំ នៅ​តែ​មាន​សាច់​ដុំ​៦​កង់​គួរ​ឲ្យ​សរសើរ។ បើ​ប្រៀប​នឹង​តារា​ចម្រៀង​ខាង​ស្រី​វិញ The Qoo បាន​ឲ្យ​ដឹង​ថា ម្ចាស់​បទ Idol មាន​រង្វង់​ចង្កេះ​ស្ដើង​ដូច​នឹង​សមាជិក​របស់​ក្រុម​ចម្រៀង BlackPink ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម