• 2019-09-25 07:35:32
  • ជីវិតតារា

១០ ឆ្នាំក្រោយស្លាប់មរតករបស់ Michael Jackson អាចរកលុយបានជិត ២ ពាន់លានដុល្លារ

  • 2019-09-25 07:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ទ្រព្យ​សម្បត្តិ​របស់​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​​ការ​កើន​ឡើង​ដល់​​​ជិត ២ ពាន់​លាន​ដុល្លារ​ហើយ គិត​​ក្នុង​អំឡុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយ។

ឯកសារ​ថ្មី​មួយ​ដែល​សារព័ត៌មាន The Blast ទទួល​បាន​ បាន​បង្ហាញ​ថា​​​​មរតក​ដែល​លោក Michael Jackson បាន​បន្សល់​ទុក អាច​ស្វែង​រក​ប្រាក់​ចំណេញ​បាន​ ១,៧ ពាន់​លាន​ដុល្លារ ចាប់​តាំង​ពី​ពេល​លោក​ស្លាប់​នៅ​ឆ្នាំ ២០០៩ មក។

ក្នុង​ឯកសារ​ដែល​ដាក់​ជូន​តុលាការ​តុលាការ​ក្រុង​ Los Angeles អ្នក​ប្រតិបត្តិ និង​មេធាវី​នៃ​មរតក​របស់ Michael បាន​បក​ស្រាយ​ថា​​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​នៃ​មរតក​នេះ គឺ​ដោយ​សារ​មាន​ការ​​​ស្ដារ​​ឡើង​វិញ​នូវ​មុខមាត់​របស់​ស្ដេច​ចម្រៀង​ប៉ុប និង​ជោគជ័យ​នៃ​ជំនួញ MJJ ក្នុង​សហគ្រាស​កម្សាន្ត។

គួរ​ដឹង​ថា​កាល​ពី​ឆ្នាំ ២០១៨ មាន​ការ​បង្ហាញ​ថា​ MJ បាន​ឈរ​លើ​តំណែង​កំពូល​នៃ "តារា​ដែល​បាន​ស្លាប់​ទៅ​ហើយ អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ” ដែល​ជា​ឆ្នាំ​ទី ៦ នៃ​ការ​គ្រង​តំណែង​នេះ។

Blanket, Paris និង Prince

Michael Jackson បាន​លា​ចាក​លោក​នៅ​វ័យ ៥០ ឆ្នាំ នា​ខែ​មិថុនា ឆ្នាំ ២០០៩ ដោយ​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​ដល់​ម្ដាយ​វ័យ ៨៩ ឆ្នាំ​របស់​ខ្លួន និង​កូនៗ​ដែល​មាន​វ័យ ២២ ឆ្នាំ (ឈ្មោះ Prince), ២១ ឆ្នាំ (ឈ្មោះ Paris) និង ១៧ ឆ្នាំ (ឈ្មោះ Blanket)។ កូនៗ​ទាំង​បី​នឹង​ទទួល​បាន​មរតក​ ១ភាគ៣ នៅ​ពេល​ចូល​ដល់​វ័យ ៣០ ឆ្នាំ មួយ​ចំណែក​ទៀត​នៅ​អាយុ ៣៥ ឆ្នាំ​ និង​សេសសល់​គឺ​ទទួល​បាន​នៅ​អាយុ ៤០ ឆ្នាំ៕

ចុចអាន ៖ បង្ហាញលើគោកពេក រឿងស្រើបស្រាលរបស់អាមេរិក ត្រូវហាមមិនឲ្យចាក់នៅម៉ាឡេស៊ី

ប្រភព៖ Metro ប្រែ​សម្រួល៖ សុខហេង

មតិយោបល់