• 2019-09-26 02:44:10
  • ព័ត៌មាន

ទីបំផុត​ Nadech ដាច់ចិត្ត​បង្កើត​គណនី IG ផ្លូវការ​ផ្ទាល់ខ្លួន​ហើយ

  • 2019-09-26 02:44:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៤ ខែកញ្ញា តារា​សម្ដែង​ដ៏​ល្បី​ស្ថិត​នៅ​ជួរ​មុខ​របស់ថៃ Nadech Kugimiya សម្រេច​បង្កើត​គណនី​ Instagram ផ្ទាល់​ខ្លួន​ជាស្ថាពរ។

គណនី​ Instagram ដែល​មាន​ឈ្មោះ​ថា​ @Kugimiya ត្រូវ​បាន​គេ​ដឹង​ថា​ជា​គណនី​ផ្ទាល់​របស់​តារាសម្ដែង​ផ្ទាល់​ខួច​ Nadech Kugimiya ដែល​ទើប​បង្កើត​ និង​បង្ហាញ​ជាផ្លូវការ​កាល​ពី​ថ្ងៃទី ២៤។ អ្នក​គ្រប់គ្រង​របស់​លោក​គឺ P'Aar បាន​បង្ហោះ​រូប​ Screenshot នូវ​គណនី IG របស់​តារា​ខ្លួន​ ដោយ​បញ្ជាក់​ថា​ "Kugimiyas” ពិត​ជា​គណនី​ពិត​មិន​មែន​ក្លែង​ក្លាយ​ ហើយ​អ្នក​គាំទ្រ​អាច​ ចុច​តាមដាន​ (Follow) លោក​បាន។

រយៈពេល​ដ៏​ខ្លី​ តាំង​ពី​ថ្ងៃ​បង្កើត​ (ថ្ងៃទី ២៤ ខែកញ្ញា) មក​ទល់​ព្រឹក​ថ្ងៃ​ទី​ ២៦នេះ​ Nadech អាច​រក​បាន​ចំនួន​អ្នក​ Follow ដល់​ទៅ​ ២៧២K ទៅ​ហើយ។ ​

ដោយឡែក​ សម្រាប់​អ្នក​ដែល​លោក​ចុច​ Follow ទើប​តែ​មាន​ ៣នាក់​ប៉ុណ្ណោះ​ សុទ្ធ​តែ​អ្នក​សំខាន់។ ក្នុង​នោះ​រួម​មាន​ គណនី​ម្ដាយ​របស់​លោក​គឺ Mae Kaew, Yaya Urassaya និង​គណនី​អ្នក​គាំទ្រ​របស់​លោក (Nadechactivity)។

បក​ទៅ​អ្នក​ចុច Follow Nadech ក៏​មាន​ច្រើន​ ក្រៅ​ពី​អ្នក​គាំទ្រ​ ក៏​ឃើញ​ថា​មាន​មិត្តភ័ក្ដិ​រួម​អាជីព​ជា​ច្រើន​ទៀត​ដែរ​ដូចជា  Denkhun Ngamnet, Margie Rasri, Yaya Urassaya, Mark Prin, James Ma, Kalamare, Kimmy Kimberley, Anne Thongprasom, Kiakk Wattkorn, Mild Lapassalan និង​តារា​ជាច្រើនទៀត៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់