• 2019-09-26 07:22:32
  • ចម្រៀង

ចំនួន View នៃ MV ថ្មីរបស់ TWICE ធ្លាក់ចុះខ្លាំង ក្រោយ YouTube ចេញច្បាប់ថ្មី

  • 2019-09-26 07:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា YouTube បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​គោលការណ៍​រាប់​ចំនួន​ទស្សនា​សម្រាប់​វីដេអូ​ចម្រៀង ដោយ​ចំនួន​ទស្សនា​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម (Ads) នឹង​មិន​ត្រូវ​រាប់​បញ្ចូល​នោះ​ទេ។ ដូច​នេះ វីដេអូ​ចម្រៀង​ដែល​ចេញ​ថ្មីៗ​ដែល​ចង់​បំបែក​កំណត់​ត្រា​ចំនួន​ទស្សនា​ច្រើន​លើសលប់​ក្នុង​ពេល ២៤ ម៉ោង​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​ផ្ទាល់​ខ្លួន។

TWICE ជា​ក្រុម​ចម្រៀង​ដំបូង​ដែល​រង​សម្ពាធ​ពី​គោលការណ៍​ថ្មី​នេះ។ ជាក់​ស្ដែង​ MV នៃ​បទ "Feel Special” ពេល​ចេញ​បាន ២៤ ម៉ោង​ដំបូង មាន​ចំនួន​ទស្សនា​ប្រមាណ​ ១៤,៧ លាន​ដង​ប៉ុណ្ណោះ។ ប្រៀប​ធៀប​នឹង MV ពីរ​ចុង​ក្រោយ​គឺ "Fancy” និង "Yes Or Yes” គឺ​សុទ្ធ​តែ​មាន​ចំនួន​ទស្សនា​លើស​ ៤០ លាន​ដង ពេល​ចេញ​ផ្សាយ ២៤ ម៉ោង​ដំបូង។

នេះ​បាន​បង្ហាញ​ថា​ការ​ចំណាយ​​ទឹក​ប្រាក់​របស់​ផលិតកម្ម​ចម្រៀង ឬ​ការ​ចំណាយ​របស់​អ្នក​គាំទ្រ​ ក្នុង​ការ​ទិញ​ផ្ទាំង​ពាណិជ្ជកម្ម​ពិត​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ចំនួន​ទស្សនា​នៃ MV។ ទស្សនាវដ្ដី​ដ៏​ល្បី Rolling Stone បាន​និយាយ​ថា​​ផលិតកម្ម​ចម្រៀង​នឹង​ចំណាយ​​ចន្លោះ​ពី ២ ម៉ឺន​ ទៅ ៦ ម៉ឺន​ដុល្លារ​ ឬ​រហូត​ដល់ ១០ ម៉ឺន​ដុល្លារ ក្នុង​ពេល​ចេញ​ផ្សាយ MV ២៤ ម៉ោង​​ដំបូង​ ដើម្បី​បង្កើន​ចំនួន​ទស្សនា​ឲ្យ​បាន​ច្រើន។

​​​ហេតុ​នេះ​ពី​ពេល​នេះ​ទៅ អ្នក​គាំទ្រ​មាន​តែ​ត្រូវ​ប្រើ​សមត្ថភាព​ផ្ទាល់​ខ្លួន​​ក្នុង​ការ​បង្កើន​ចំនួន​ទស្សនា​នៃ​បទ​ថ្មីៗ​របស់​តារា​ខ្លួន​ពេញ​ចិត្ត​​នៅ​ពេល ២៤ ម៉ោង​ដំបូង តាម​រយៈ​ការ​ចុច​ចូល​មើល​ផ្ទាល់ៗ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់