• 2019-10-01 02:25:00
  • ស្ទីលតារា

Lee Minho គ្រាន់​តែ​ចូល​ហាង​ញ៉ាំ​បាយ​សោះ​ក៏​ល្បី​ផ្ទុះ​បណ្ដាញ​សង្គម

  • 2019-10-01 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​សកម្មភាព​ដ៏​តូច​មួយ​របស់​តារា​សម្ដែង​ប្រុស​​ជួរ​មុខ​កូរ៉េ Lee Minho បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ជា​ច្រើន​ឃើញ​ថា​គួរ​ឲ្យ​ស្រលាញ់។

គេ​ថា​បុគ្គល​ល្បី​ឈ្មោះ ទៅ​ណា​ធ្វើ​អ្វី ក៏​ជៀស​មិន​ផុត​ពី​ទស្សនិកជន​គឺ​ជា​រឿង​ពិត​មែន។ ជាក់​ស្ដែង មុន​នេះ​បន្តិច តារា​សម្ដែង​លំដាប់ A កូរ៉េ ស្រាប់​តែ​បាន​ក្លាយ​ជា​ឈ្មោះ​ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម Weibo របស់​ចិន នៅ​ពេល​លោក​ទៅ​ញ៉ាំ​អី​នៅ​ហាង​មួយ។

តាម​នោះ​ដែរ តួ​រឿង City Hunter បាន​ចូល​ហាង ហើយ​ញ៉ាំ​នំ​ចំហុយ Tangbao។ នេះ​គឺ​ជា​នំ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​ទឹក​ស៊ុប​នៅ​ក្នុង។ មុន​ពេល​ញ៉ាំ ត្រូវ​តែ​បំបែក​ជា​មុន​សិន បើ​មិន​ចង់​ខ្ទាត​ទឹក ឬ​រលាក​មាត់។ តែ​ដោយ​សារ​តែ​មិន​ដែល​ញ៉ាំ​នំ​នេះ ទើប​ប្រុស​ស្អាត​វ័យ ៣២​ឆ្នាំ បាន​ខាំ​នំ​ទាំង​មូល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​បាញ់​ចេញ​ពី​នំ គួរ​ឲ្យ​អស់​សំណើច។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ឃើញ​ថា ល្អ​សើច​ផង ហើយ​ក៏​ឲ្យ​គួរ​ស្រលាញ់​ដែរ ទើប​ធ្វើ​ឲ្យ​ឈ្មោះ​លោក​ត្រូវ​បាន​គេ​ស្វែង​រក​ជាង​១លាន​ដង នៅ​លើ​បណ្ដាញ​សង្គម Weibo៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម