• 2019-10-01 03:28:26
  • ចម្រៀង

បទ​ចម្រៀង K-POP ទាំង​នេះ​ការ​ពិត​សុទ្ធ​តែ​ជា​បទ​ចាស់​ៗ​តែ​យក​មក​ធ្វើ​ឡើង​វិញ

  • 2019-10-01 03:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ K-POP ដែល​ប្រិយ​មិត្ត​ស្ដាប់​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​នោះ ការ​ពិត​បទ​ចម្រៀង​ខ្លះ​គឺ​ត្រូវ​បាន​តារា​ចម្រៀង​ K-POP ល្បី​ៗ​ជា​ច្រើន​យក​មកច្រៀង​និង​សម្ដែង​សាជា​ថ្មី​។

បទ​ចម្រៀង​ទាំង​នោះ ត្រូវ​បាន​យក​មក​កែ​សាច់​ភ្លេង​បន្តិច​បន្តួច និង​ខ្លះ​ក៏​បាន​កែ​នូវ​ទំនុក​ច្រៀង​ផង​ដែរ ព្រម​ទាំង​មាន​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ថែម​ទៀត​ផង​។

យើង​សង្កេត​ឃើញ​ថា មាន​បទ​ល្បី​ជា​ច្រើន​ដូច​ជា​៖ បទ «Hot Summer» ដោយ F(x) «Holler» ដោយ Girls' Generation TTS «Be Natural» ដោយ Red Velvet «Whatta Man» ដោយ IOI និង​មាន​បទ​ល្បី​ជា​ច្រើន​ទៀត​ ដែល​ជា​បទ​ត្រូវ​បាន​ទិញ​កម្ម​សិទ្ធ​យក​មក​ធ្វើ​សារ​ជា​ថ្មី​។

តោះ​! ទស្សនា​ពី​ភាព​ខុស​គ្នា​រវាង​បទ​ដើម​និង​បទ​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ថ្មី​៖

«Mercy» ដោយ Duffy

«Dancing Queen» ដោយ Girls' Generation

«Run Devil Run» ដោយ KE$SHA

«Run Devil Run» ដោយ Girls' Generation

«Holla» ដោយ Mohamed Ali

«Hello» ដោយ SHINee

តើ​ប្រិយមិត្ត​មាន​ស្គាល់​បទ​ផ្សេង​ទៀតឬទេ ក្រៅ​ពី​បទ​ខាង​លើ?

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់