• 2019-10-02 01:00:00
  • ស្ទីលតារា

តារា​កូរ៉េ​ ៨ នាក់​នេះ​ល្បី​ថា​ចូល​ចិត្ត​អាន​សៀវ​ភៅ​ណាស់

  • 2019-10-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាន​សៀវភៅ​ជា​ទម្លាប់​ល្អ​មួយ​របស់​មនុស្ស​គ្រប់​រូប​ទូទាំង​ពិភព​លោក។ យ៉ាង​ណាមិញ​ តារា​កូរ៉េ​ល្បី​ៗទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ចូលចិត្ត​អាន​សៀវភៅ​ បើ​ទោះ​បី​រវល់​នឹង​ការ​ងារ​សិល្បៈ​ក៏​ដោយ​។

១. IU

IU នាង​ពូកែ​ផ្នែក​វេយ្យាករណ៍ និង​ការ​ប្រកប​ពាក្យ ដោយ​សារ​កាល​ពី​ក្មេង ពេល​នាង​ធ្វើ​ខុស​ ឪពុក​ម្ដាយ​របស់ IU បាន​ដាក់​ទណ្ឌ​កម្ម​ជា​ការ​អាន​សៀវភៅ​។ បន្ទាប់​មក IU ក៏​ចាប់​ផ្ដើម​ស្រឡាញ់​ការ​អាន​សៀវភៅ។

២. Cha Eunwoo ក្រុម Astro

បុរស​ខ្ពស់​ស្រឡះ Cha Eunwoo មិន​ត្រឹម​តែ​រូប​សម្បត្តិ​ស្រស់​សង្ហារ​នោះ​ទេ ប៉ុន្តែ​រូប​គេក៏​ជា​មនុស្ស​ស្រឡាញ់​សៀវ​ភៅ​និង​ចូលចិត្ត​អាន​ផងដែរ។ តារា​ចម្រៀង​និង​សម្ដែង​ម្នាក់​នេះ​ធ្លាប់​ត្រូវ​បាន​ឲ្យ​ធ្វើ​ជា​ប្រធាន​ថ្នាក់​ ហើយ​ Eunwoo ក៏បាន​ចូលរួម​ការប្រកួត​អាន​បែប​ពិភាក្សា​ជា​ច្រើន​ផង​ដែរ​។

៣. Yoo Jae Suk

Yoo Jae Suk បាន​និយាយ​ថា គេ​មាន​ទម្លាប់​អាន​សៀវ​ភៅ​និង​កាសែត។

៤. Yoo Hae Jin

Yoo Hae Jin ក៏​ទម្លាប់​ចូល​ចិត្ត​អាន​សៀវភៅ ស្ដាប់​ចម្រៀង និង​ឡើង​ភ្នំ។ អ្នក​ជុំ​វិញ​ខ្លួន​របស់ Hae Jin តែង​និយាយ​ថា Yoo Hae Jin ជា​មនុស្ស​មាន​ប្រាជ្ញា។

៥. Kim Hye Soo

តារា​សម្ដែង Kim Hye Soo អាច​និយាយ​បាន ៥ ភាសា​ដូច​ជា៖ ភាសា​អង់គ្លេស ចិន ជប៉ុន អេស្ប៉ាញ និង​កូរ៉េ។ ទម្លាប់​នៃ​ការ​អាន​សៀវភៅ​របស់​នាង​ពិត​ជា​ធ្វើ​ឲ្យ​នាង​មាន​ប្រាជ្ញា​ឈ្លាស​វៃ​មែន។

៦. Seohyun ក្រុម Girls' Generation

កូនពៅ​របស់ Girls' Generation ត្រូវ​បាន​ដឹង​ថា ចូល​ចិត្ត​អាន​សៀវ​ភៅ​និង​ធ្វើ​សមាធិ​រៀង​រាល់​ថ្ងៃ។ Seohyun មិនត្រឹម​តែ​អាន​តែ​ម្នាក់​ឯង​នោះ​ទេ តែ​នាង​ក៏​បាន​បញ្ចុះ​បញ្ចូល​សមាជិក​ផ្សេង​ឲ្យ​មក​អាន​ដូច​នាង​ដែរ។

៧. Yoon Shi Yoon

តួឯក​ប្រុស​ក្នុង​រឿង​ «នំប៉័ង​បញ្ចាំ​ស្នេហ៍» បាន​ប្រាប់​ថា លោក​អាន​សៀវភៅ ២០ ក្បាល​ក្នុង​ពេល​ ១ ខែ ហើយ​បាន​ចំណាយ​លុយ​ប្រមាណ ២,៣០០ វ៉ុន សម្រាប់​ទិញ​សៀវភៅ។

៨.​ Moon Gayoung

Moon Gayoung ក៏​បាន​បង្ហាញ​ថា នាង​ចូលចិត្ត​អានសៀវ​ភៅ​ផងដែរ។ នាង​ចូល​ចិត្ត​សៀវភៅ​របស់​ Dante​៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម