• 2019-10-01 04:35:09
  • ជីវិតតារា

មិត្តស្រីដំបូង​ លេចមុខក្នុងថ្ងៃមង្គលរបស់ Justin Bieber

  • 2019-10-01 04:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​មង្គល​ជ័យ​របស់​ Justin Bieber ជា​មួយ​ Hailey Baldwin បាន​ប្រារព្ធ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ដែល​​មាន​ការ​ចូល​រួម​ពី​សំណាក់​មិត្ត​ជិតស្និទ្ធ និង​សមាជិក​គ្រួសារ សរុប​​ប្រហែល ៣០០ នាក់។ យ៉ាងណាក្ដី មាន​តិច​តួច​ណាស់​ដែល​ដឹង​ថា​ មិត្ត​ស្រី​ដំបូង​របស់ Justin ក៏​បាន​លេច​មុខ​ក្នុង​កម្មវិធី​ពិសេស​នេះ​ដែរ។

Caitlin Beadles គឺ​មិត្ត​ស្រី​ដំបូង​របស់ Justin Bieber ដែល​ពួក​គេ​បាន​សាង​ចំណង​ស្នេហា​ជា​មួយ​គ្នា​បាន​ពីរ​ឆ្នាំ​ដែរ។ Caitlin Beadles គឺ​ជា​ប្អូន​ស្រី​របស់ Christian Beadles ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់ Justin ​ស្គាល់​គ្នា​តាំង​ពី​ពេល​​ Justin មក​កាន់​សហរដ្ឋអាមេរិក​ដំបូង​ដើម្បី​ចាប់​ផ្ដើម​អាជីព​ជា​តារា​ចម្រៀង​នៅ​វ័យ ១៥ ឆ្នាំ។

Caitlin Beadles និងបងប្រុសក្នុងមង្គលការរបស់ Justin

ត្បិត​ថា​បាន​បែក​គ្នា​មែន​ពិត ប៉ុន្តែ​ Caitlin និង Justin នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​​នឹង​គ្នា ដោយ​មាន​មួយ​លើក​នោះ​ Justin បាន​​បោះ​ចោល​កិច្ចការ​ក្នុង​ដៃ ហោះ​ទៅ​ជួប​ Caitlin ពេល​ដែល​នាង​ជួប​គ្រោះ​ថ្នាក់​នៅ​លើ​ទូក។ នេះ​អាច​និយាយ​បាន​ថា​ Caitlin ជា​ស្នេហា​ដំបូង​ដែល Justin មិន​អាច​បំភ្លេច​បាន​ឡើយ។

ងាក​មក​ខាង​ Hailey Baldwin ឯណេះ​វិញ នាង​បាន​ដឹង​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​ Caitlin និង​ Justin។ ប៉ុន្តែ​នាង​មិន​មាន​អារម្មណ៍​ប្រចណ្ឌ​អ្វី​ឡើយ​ ដោយ​ថែម​ទាំង​ចុច​ Follow គូ​ស្នេហ៍​ដំបូង​របស់ Justin លើ Instagram ទៀត​ផង៕​​​

ចុចអាន ៖ Justin និង​ Hailey រៀបការម្ដងទៀតបន្ថែម​បរិយាកាសកាន់តែពិសេសជាងមុន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម