• 2019-10-02 04:10:00
  • ព័ត៌មាន

SuperM នឹង​បង្ហាញមុខជាពិសេសក្នុងកម្មវិធី The Ellen Show

  • 2019-10-02 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​ថ្មី​របស់​ផលិតកម្ម SM គឺ SuperM បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី "The Ellen DeGeneres Show” សប្ដាហ៍ក្រោយ។

នៅ​ថ្ងៃ​ទី ០២ ខែតុលា​នេះ​ SuperM បាន​ប្រកាស​ថា​ក្រុម​នឹង​ចូល​រួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ "The Ellen Show” នៅ​ថ្ងៃ​ទី ០៩ ខែតុលា។ ជាមួយ​គ្នា​នេះ​ គម្រោង​នៃ​ការ​បង្ហាញ​អាល់ប៊ុម​តូចទី១ ​ជា​ផ្លូវការ​របស់​ SuperM ដែល​មាន​ឈ្មោះ​គ្នា​នឹង​ឈ្មោះ​ក្រុម​នេះ​នឹង​ត្រៀម​ចេញ​នៅ​ថ្ងៃ​ទី ០៤ ខែតុលា​ខាងមុខ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួកគេ​ក៏​នឹង​មាន​ការ​ប្រគុំតន្ត្រី​ Debut ដំបូង​នៅ​១ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ចេញ​អាល់ប៊ុម មានន័យ​ថា​ថ្ងៃប្រគុំតន្ត្រី​គឺ​នៅ​ថ្ងៃទី​ ០៥ ខែតុលា វេលាម៉ោង​ ៧ល្ងាច​នៅ​ Capitol Records លើ​ទឹកដី​ Hollywood៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់