• 2019-10-02 06:23:15
  • ព័ត៌មាន

ទៅកម្មវិធីបង្ហាញម៉ូដ Jennie លេងខ្លួនឡើងកប់ ហើយអង្គុយជួរមុខជាមួយអ្នកល្បីទៀត

  • 2019-10-02 06:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ០១ ខែតុលា Jennie ក្រុម BLACKPINK បាន​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ​ Paris Fashion Week ជាមួយ​តារា​ល្បីៗ​ជាច្រើន។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ Jennie ថែម​ទាំង​មាន​មុខ​អង្គុយ​កៅអី​ជួរ​មុខ​ជាមួយ​នឹង​ Cardi B និងអ្នកស្រី​​ Anna Wintour និពន្ធនាយិកា​របស់​ទស្សនាវដ្ដី​ Vogue ទៀត។ ងាក​ទៅ​មើល​ឈុត​ដែល​ សមាជិក​ក្រុម​ BLACKPINK យក​មក​ស្លៀក​វិញ​ ពិត​ជា​សិចស៊ី​មាន​តម្លៃ​ថ្លៃ រំលេច​សម្រស់​តារា​ស្រី​រូប​នេះ​ថែម​មួយ​កម្រិត។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ Paris Fashion Week នេះ​ជា​កម្មវិធី​បង្ហាញ​ម៉ូដ​ធំ​លំដាប់​អន្តរជាតិ​ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​ប្រចាំ​ពិភពលោក​ជា​ច្រើននាក់។ អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក៏​សុទ្ធ​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កំពូល​តារា​ប្រចាំ​ប្រទេស​ ដែល​សម្បូរ​ស្ទីល​តុបតែង​ខ្លួន​បញ្ចេញ​មន្តស្នេហ៍រៀងៗខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់