• 2019-10-03 03:35:00
  • ភាពយន្ត

មក​ស្គាល់​ភាព​យន្ត​ថៃ​ថ្មីៗ​ទាំង​ប៉ុន្មាន​នេះ​ បញ្ចាំង​លើ​ទូរទស្សន៍​ប្រចាំ​ខែ​តុលា

  • 2019-10-03 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ថ្មី​របស់​ថៃ​បាន​ចេញ​បន្ត​បន្ទាប់​គ្នា​ពី​មួយ​ខែ​ទៅ​មួយ​ខែ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ល្បី​ៗទាំង​ ៣ គឺ ប៉ុស្តិ៍លេខ ៣ ថៃ ONE 31 និង ប៉ុស្តិ៍​លេខ ៧។

ខាង​ក្រោម​នេះ​ជា​រឿង​ថៃ​ថ្មី​ៗទាំង ៤៖

១. រឿង «Sanya Kaen Saen Ruk»

រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ Nike Nitidon និង Vill Wannarot ហើយ​នឹង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​នេះ​លើ​កញ្ចក់​ទូរទស្សន៍ ONE 31។

២. រឿង «ភ្លើង​ស្នេហា»

តារា​សម្ដែងជើង​ចាស់​ Nune Woranuch បាន​ត្រឡប់​មក​ប៉ុស្តិ៍​លេខ ៧ ថៃ​វិញ​សារជា​ថ្មី​ជាមួយ​នឹង​រឿង​ភាគ «ភ្លើង​ស្នេហា»។ រឿង​នេះ​ត្រៀម​នឹង​ចាក់​នៅ​ថ្ងៃ​ទី ៨ ខែ​តុលា​ខាង​មុខ​នេះ​។

៣. រឿង «Insee Deng»

រឿង «Insee Deng» នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ១០ ខែ​តុលា​ខាង​មុខនេះ ហើយ​រឿង​នេះ​ផងដែរ​មាន​ការ​ចូលរួម​សម្ដែង​ដោយ​ Om Akapan និង Bow Maylada។

៤. រឿង «Tee Krai Tee Mun»

តួឯក​ប្រុស​សង្ហារ​វ័យ​ក្មេង Nine Naphat ចាប់​ដៃ​ជា​មួយនឹង Gina Yeena សម្ដែង​រឿង «Tee Krai Tee Mun» ដែល​នឹង​ចាក់​ក្នុង​ពេល​ឆាប់​នេះ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​ទូរទស្សន៍លេខ ៣ ថៃ។

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់