- 2019-10-04 00:31:00
- ព័ត៌មាន
តារាស្រីល្បីៗទាំងនេះ ស៊ូរស់នាមជាស្ត្រីមេម៉ាយ ច្រើនឆ្នាំរៀងខ្លួនហើយ!
- 2019-10-04 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីល្បីៗទាំងនេះ ស៊ូរស់នាមជាស្ត្រីមេម៉ាយ ច្រើនឆ្នាំរៀងខ្លួនហើយ!
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះគេសង្កេតឃើញអ្នកសិល្បៈ បានរៀបការក្លាយជាគូស្វាមី ភរិយានឹងគ្នាជាច្រើនគូ ប៉ុន្តែក្នុងនោះក៏ឃើញ អ្នកសិល្បៈមួយចំនួនក៏បានសម្រេចចិត្តចែកផ្លូវគ្នាជាច្រើនគូផងដែរ ដោយយោងលើហេតុផលផ្សេងៗ ដូចជារស់នៅមិនចុះសម្រុងនឹងគ្នាជាដើម។
ប្រការនេះនាំឲ្យពួកគេសម្រេចចែកផ្លូវគ្នាដើររឿងខ្លួន និងបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ និងបន្តរស់នៅម្នាក់ឯងមកដល់សព្វថ្ងៃ ដែលខ្លះក្នុងចំណោមនោះ ក៏នៅមានវ័យក្មេងខ្ចីថែមទៀត។ បើគិតត្រួសៗទៅ បច្ចុប្បន្នតារាស្រីខ្មែរដែលរស់ក្នុងភាពមេម៉ាយនៅឡើយ មានជិត២០រូបឯណោះ ក្នុងនោះមាន៖
១/ អ្នកនាង ចាន់ តារាទី ស៊ូរស់នៅម្នាក់ឯងប្រមាណ ១០ឆ្នាំមកហើយ
២/ អ្នកនាង ម៉េង កែវពេជ្ជតា៖ អ្នកនាង ក៏រស់ម្នាក់ឯងប្រមាណ១០ឆ្នាំហើយដែរ
៣/ អ្នកនាង ប៉ែន សុផាន់នី៖ តារាសម្ដែងរៀមច្បងរូបនេះ ក៏រស់នៅមេម៉ាយប្រមាណ ជិត ១០ឆ្នាំដូចគ្នា។
៤/ អ្នកនាង ព្រំ រដ្ឋា ៖ សុខចិត្តរស់នៅម្នាក់ឯងប្រមាណ១០ឆ្នាំដែរហើយ
៥/ អ្នកនាង ព្រីម មន្ថា៖ អ្នកនាង រស់នៅម្នាក់ឯងជាង ១០ឆ្នាំហើយ
៦/ អ្នកនាង ឌុច សុភា៖ រស់នៅម្នាក់ឯងប្រមាណ ៥-៦ឆ្នាំហើយ
៧/ អ្នកនាង សុខ ស្រីនាង ៖ សុខ ស្រីនាង ក៏រស់នៅម្នាក់ឯងប្រហាក់ប្រហែល ឌុច សុភា ដែរ។
៨/ អ្នកនាង អឿន ស្រីមុំ ៖ មេម៉ាយប្រមាណ ៤-៥ហើយ។
៩/ អ្នកនាង ឈួន សុវណ្ណឆៃ៖ តារាស្រីនិយមពាក់មាសរូបនេះ លែងលះស្វាមីប្រមាណ ៣-៤ឆ្នាំហើយ
១០ /អ្នកនាង កែវ ពេជ្រពិសី ៖ តារាសម្ដែងរូបនេះ ចែកផ្លូវគ្នាជាមួយអតីតស្វាមីរស់នៅសហរដ្ឋអាមេរិក ៤-៥ឆ្នាំហើយ
១១/ អ្នកនាង សុខ សោម៉ាវត្តី៖ មេម៉ាយទាំងវ័យក្មេងប្រមាណ៣ឆ្នាំហើយ
១៣/ អ្នកនាង លី ច័ន្ទសីហា៖ ប្រមាណ ២ឆ្នាំហើយ សីហា ស៊ូរស់ម្នាក់ឯង
១៤/ អ្នកនាង ភិន សុដាលីស៖ កូនស្រីលោក អ៊ិន សុភិន ចែកផ្លូវគ្នាជាមួយលោក ប៉ែន ចំរុង ប្រមាណ ៣ឆ្នាំហើយ
ខុសពីតារាស្រីទាំងប៉ុន្មានខាងលើ តារាស្រីពីនាក់ខាងក្រោម គឺទើបបែកបាក់គ្រួសារថ្មីៗ។
១/ អ្នកនាង ឆ័យលី ដាឡែន៖ តារាសម្ដែង និងចម្រៀងយ៉េយ៉េរូបនេះ ទើបធ្លាយដំណឹងលែងលះស្វាមីក្នុងឆ្នាំ ២០១៩នេះ
២/ អ្នកនាង កាភីម៖ តារាកំប្លែងរបស់ស៊ីធីអីន ទើបនឹងចែកផ្លូវគ្នាជាមួយនាយតាក់ស៊ី ជាស្វាមីប៉ុន្មានខែមុន។