• 2019-10-04 03:51:40
  • ព័ត៌មាន

ថា​សក់​ខ្លី​ទៅ​ស្អាត​ ប៉ុន្តែ​តារា​ប្រុស​ទាំង​នេះ​ សូម្បី​តែ​ទុក​សក់​វែង​ក៏​មើល​ទៅ​ឃើញ​ស្អាត​ដែរ​!​

  • 2019-10-04 03:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ក្រោយ​នេះ​​ ការ​ទុក​សក់​វែង​របស់​តារា​កូរ៉េ​កំពុង​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ ប៉ុន្តែ​ ការ​ទុក​សក់​បែរ​នេះ​ ក៏​ត្រូវ​តែ​ស៊ី​នឹង​ទម្រង់​មុខ​ដែរ​។ យ៉ាង​ណា​មិញ​ តារា​ប្រុស​ទាំង​៣​នាក់​នេះ​ ទុក​សក់​វែង​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សរសើរ​ខ្លាំង​ជាង​សក់​ខ្លី​ទៅ​ទៀត​។

១. Yuta ( NCT 127)

សក់​របស់់​ Yuta កាន់​តែ​ដុះ​វែង​ជាង​មុន​ ជា​មួយ​នឹង​ពណ៌​សក់​បែរ​ស្លែ​។ ហេតុ​នេះ​បាន​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​ yuta ទុក​សក់​វែង​​នឹង​ពណ៌​បែប​នេះ​ មើល​ទៅ​ពិត​ជា​ស្រស់​សង្ហា​ខ្លាំង​។

២. Jang Dong Yoon

Dong yoon បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​ចូល​រួម​នៅ​ក្នុង​រឿង​ថ្មី​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា «The Tale of Nokdu» ជា​មួយ​នឹង​សក់​វែង​បែរ​រួញ​តិច​ៗ ហើយ​មើល​ទៅ​ពិត​ជា​ស័ក្ដិសម​មែន​ទែន​។ ដោយ​សារ​នៅ​ក្នុង​រឿង​មួយ​នេះ​តម្រូវ​ឲ្យ​ទុក​សក់​វែង​បែប​នេះ។

៣. Jungkook ( BTS )

សមាជិក​ក្រុម​របស់ BTS រូប​នេះ​បាន​ទុក​សក់​វែង​ បន្ទាប់​ពី​ត្រូវ​សម្រាក​អស់​រយៈ​ពេល​ជាង២​ខែ​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​លង់​ថែម​ទៀត​នៅ​ពេល​ឃើញ​បែប​នេះ​។ ដោយ​ទុក​សក់​វែង​បែប​នេះ​ធ្វើ​ឲ្យ​ Jungkook មើល​ទៅ​កាន់​តែ​ទាក់​ទាញ​ជាង​សក់​ខ្លី​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់