• 2019-10-04 04:32:51
  • ព័ត៌មាន

កប់! អ៊ុំទូកបាត់ដំបងឆ្នាំនេះ ផ្ដុំដោយតារាចម្រៀងល្បីៗប្រចាំកម្ពុជា

  • 2019-10-04 04:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម្បីរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមានតាំងពីបុរាណ គណៈកម្មការរៀបចំកម្មវិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបង មានកិត្តយសសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយក្រុមហ៊ុន A&S Advertising បានកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបងឆ្នាំ២០១៩ លើកទី១៩ នៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ ដែលទីតាំងស្ថិតនៅបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេច ហ៊ុនសែន រហូតដល់ស្ពានថ្មថ្មី។

កម្មវិធីនេះក៏មានការរៀបចំការតាំងពិព័រណ៌ ភូមិមួយផលិតផលមួយ ផលិតផលចម្រុះ ព្រមទាំងមានការប្រគុំតន្ត្រីបុរាណ សម័យ នៅបរិវេណដើមពោធិ៍ សួននាគបាញ់ទឹក រួមជាមួយការបណ្តែតប្រទីប ការបង្ហោះគោម និងការបាញ់កាំជ្រួច នាពេលរាត្រីរយៈពេល៥ថ្ងៃផងដែរ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

ដោយឡែកតារាចម្រៀង Original Song ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប រួមមាន៖ កញ្ញា ចិត្ត កញ្ចនា, ក្រុមចម្រៀងក្មេងខ្មែរ, លោក G-Devid, កញ្ញា ទេព បូព្រឹក្ស, លោក អូន, លោក វ៉ាន់ដា, លោក នីកូ និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រគុំតន្ត្រីដ៏ពិសេសរយៈពេល៣ថ្ងៃនេះ។

ពិធីបុណ្យ អុំទូកខេត្តបាត់ដំបងឆ្នាំ២០១៩ អាចដំណើរការបានដោយមានការឧបត្ថមផ្តាច់មុខដោយ: ស្រាបៀរអង្គរ និងភេសជ្ជៈ Pepsi។ ដូចនេះកុំភ្លេចអញ្ញើញទៅចូលរួម ពិធីបុណ្យអ៊ុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០១៩ ឲ្យបានច្រើនកុះករ ពិសេសប្រជាពលរដ្ឋតាមបណ្តារាជធានីខេត្ត ដើម្បីគាំទ្រពិធីបុណ្យអុំទូក និងទទួលបានភាពសប្បាយរីករាយ៕

អត្ថបទ៖ សុខហេង

មតិយោបល់