• 2019-10-04 10:07:27
  • ចម្រៀង

Taylor Swift ហួសចិត្ត ដែលស្ដាប់មិនដឹងបទខ្លួនឯង (វីដេអូ)

  • 2019-10-04 10:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift បាន​ចូល​រួម​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​មួយ​រូប​ សម្រាប់​កម្មវិធី​ “The Tonight Show” ​ដែល​មាន​ Jimmy Fallon ជា​អ្នក​សម្របសម្រួល​កម្មវិធី។

ក្នុង​កម្មវិធី​នេះ​មាន​ជា​វគ្គ​លេង​ហ្គេម​ទាយ​ឈ្មោះ​បទ​ចម្រៀង ដែល​​ជា​ការ​ប្រកួត​គ្នា​រវាង​អ្នក​សម្របសម្រួល​ និង​ភ្ញៀវ​កិត្តិយស។ បេក្ខភាព​ត្រូវ​ទាយ​ឈ្មោះ​ចម្រៀង​ឲ្យ​បាន​ត្រឹម​ត្រូវ​ តាម​រយៈ​ការ​លេង​ភ្លេង​ផ្ទាល់ៗ​របស់​ក្រុម​តន្ត្រី។

Taylor Swift មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លេង​ហ្គេម​នេះ ដែល​អាច​ទាយ​ត្រូវ​បទ​ចម្រៀង​ជា​ច្រើន​ ប៉ុន្តែ​​បែរ​ជា​ចាញ់​អ្នក​សម្របសម្រួល​កម្មវិធី ពេល​ដល់​វគ្គ​ទាយ​បទ​ចម្រៀង​របស់​ខ្លួន​ឯង​ទៅ​វិញ។ ​ក្រុម​តន្ត្រី​បាន​បន្លឺ​ជា​ភ្លេង​ក្នុង​​បទ "Shake It Off” ដែល​ពេល​នោះ​ភ្លាម Taylor Swift ស្ដាប់​មិន​ដឹង​ថា​ជា​បទ​របស់​ខ្លួន ផ្ដល់​ឱកាស​ឲ្យ​ Jimmy Fallon ទាយ​ឈ្មោះ​បាន​មុន ហើយ​ទាយ​ត្រូវ​ទៀត​ផង។ ចំណែក​ម្ចាស់​បទ​បាន​ត្រឹម​សម្ដែង​អារម្មណ៍​ហួស​ចិត្ត​នឹង​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ៕

ចុចអាន ៖ Selena Gomez បង្ហាញស្ទីលសក់ថ្មី

អត្ថបទ៖ សុខហេង

មតិយោបល់