• 2019-10-05 01:01:00
  • ចម្រៀង

លន្លង់លន្លោច​ណាស់! ប៊ុត សីហា លេង​ចេញ​បទ​ថ្មី "គុណ​គ្រូ ”ចំ​ថ្ងៃ​ទិវា​គ្រូ​បង្រៀន”

  • 2019-10-05 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ នៅ​ពេល​នេះ តារា​ចម្រៀង​ល្បីឈ្មោះ ប៊ុត សីហា ស្រាប់​តែ​មក​វិញ​ចេញ​បទ​ថ្មី​មួយ​បទ​បន្ថែម​ទៀត ចំថ្ងៃ​​ទិវាគ្រូបង្រៀង០៥ តុលា ​តែ​ម្ដង ដែល​បទ​នោះ មាន​ចំណង​ជើង​ថា ”គុណ​គ្រូ” នៅ​ផលិតកម្ម Job Production។

បទ​នេះ ទើប​ឃើញ​បង្ហោះ​លើ​យូធូប​ថ្មី​នេះ ដោយ​អត្ថន័យ​ចាក់​ចំ​បេះដូង​អ្នក​គាំទ្រ ពិសេស​ឲ្យ​នឹក​រលឹក​ដល់​គ្រូ​ដែល​ធ្លាប់​ផ្ដល់​ចំណេះ​ដឹង​ដល់​ខ្លួន​តែ​ម្ដង។ អតីត​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី១ លោក ប៊ុត សីហា បាន​បង្ហើ​សំនៀង​ដ៏​ពីរោះ​អម​ដោយ​ខ្លឹមសារ​អត្ថន័យ​ស៊ី​ជម្រៅ ដែល​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​គោរព​ស្រលាញ់​គ្រូ​បង្រៀន ដែល​ធ្លាប់​បាន​ដើរ​តួនាទី​ជា​មាតា​បិតា ឬ​ជា​​អាណាព្យាបាលទី២​របស់​សិស្ស ដោយ​គ្មាន​ការ រើស​អើង និង​មិន​ប្រកាន់​ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ឡើយ។

បទ​ចម្រៀង​មួយ​នេះ​ដែរ ក៏​បាន​បង្ហាញ​នូវ​ការ​គោរព​ថ្លែង​អំណរគុណ និង​រំលឹក​គុណ​ដ៏​ធំធេង​បំផុត ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ អ្នក​គ្រូ បណ្ដុះ​ធនធាន​មនុស្ស​ជា​សសរ​ទ្រូង​សម្រាប់​ប្រទេស​ជាតិ​នៅ​គ្រា​កន្លង​មក និង​ទៅ​ថ្ងៃ​អនាគត។

ឥឡូវ​តោះ...ស្ដាប់ ប៊ុត សីហា ទាំង​អស់​គ្នា ថា​តើ​លោក​លើក​អ្វី​ខ្លះ​ពី​អាណាព្យាបាល​ទី​២​របស់​យើង!

អត្ថបទ៖ ទារិកា

មតិយោបល់