• 2019-10-07 02:46:27
  • ភាពយន្ត

ចាក់បញ្ចាំងបាន ៣ ថ្ងៃ រឿង "Joker” អាចរួចដើមបាត់!

  • 2019-10-07 02:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Joker” ដែល​ជា​ខ្សែ​ភាពយន្ត​​​ផលិត​តាម​សាច់​រឿង​ក្នុង​សៀវភៅ​ត្លុក DC Comics ចំណង​ជើង​ថា "The Joker” អាច​រក​ចំណូល​បាន​ប្រមាណ ៩៣,៥ លាន​ដុល្លារ កាល​ពី​អំឡុង​ចុង​សប្ដាហ៍​នៃ​ការ​ចាក់​បញ្ចាំង​ដំបូង ជា​​ចំណូល​បើក​ឆាក​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ខែ​តុលា។

​ភាពយន្ត​នេះ​​មាន​​លោក Joaquin Phoenix ដើរ​តួ​ជា​តួ​អង្គ​ Joker ផ្ទាល់ ហើយ​​ចំណូល​នេះ​គឺ​អាច​​ស៊ី​សង​គ្នា​នឹង​ខ្ទង់​ចំណាយ​លើ​ការ​ផលិត​បាន​​រួច​ទៅ​ហើយ ដែល​​ផលិតកម្ម Warner Bros ​ចំណាយ​អស់​ប្រមាណ​ ៦០ លាន​ដុល្លារ។ ខាង​ក្រោម​ជា​សមិទ្ធផល​សំខាន់ៗ​នៃ​ភាពយន្ត​ប្រចាំ​ទីផ្សារ​​អាមេរិក និង​កាណាដា​ ៖

  • បើក​ឆាក​នៅ​ចុង​សប្ដាហ៍​អាច​រក​ចំណូល​បាន ៩៣,៥ លាន​ដុល្លារ ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ចុង​សប្ដាហ៍​ដំបូង​ប្រចាំ​ខែ​តុលា​ អាច​យក​ឈ្នះ​​ខ្សែ​ភាពយន្ត​ "Venom” ​ជា​ម្ចាស់​កំណត់​ត្រា​ចាស់​​ ដែល​អាច​រក​ចំណូល​បាន​ប្រមាណ ៨០ លាន​ដុល្លារ ​​​

  • ជា​ខ្សែ​ភាពយន្ត​​ប្រភេទ R-Rated រក​ចំណូល​​​​បើក​ឆាក​​នៅ​ចុង​សប្ដាហ៍​ បាន​ច្រើន​ជាង​គេ​លំដាប់​ទី ៤ ដែល​អាច​នាំ​មុខ​ភាពយន្ត "The Matrix Relaoded” (រក​ចំណូល​បាន ៩១,៧ លាន​ដុល្លារ)

  • ​​​​នៅ​ថ្ងៃ​ដំបូង​ ភាពយន្ត "Joker” រក​ចំណូល​បាន​ប្រមាណ ៣៩,៩ លាន​ដុល្លារ ដែល​ជា​កំណត់​ត្រា​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ខែ​តុលា អាច​ឈ្នះ​ម្ចាស់​កំណត់​ត្រា​ចាស់​គឺ​ភាពយន្ត "Halloween” ចេញ​ផ្សាយ​ឆ្នាំ ២០១៨ ដែល​រក​ចំណូល​បាន ៣៣ លាន​ដុល្លារ​នៅ​ថ្ងៃ​ដំបូង

ចុចអាន ៖ វិប​សាយ​ទាំង ៥ ត្រូវម៉ាច់សម្រាប់​អ្នក​ចូលចិត្ត​មើល​រឿង​កូរ៉េ ថៃ និង​ចិន

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម