• 2019-10-08 08:42:28
  • ព័ត៌មាន

ការ​ប្រគំ​តន្ត្រី​ម៉ានិត និង កញ្ចនា ប្រព្រឹត្ត​ទៅ​បាន​ដោយ​ជោគ​ជ័យ

  • 2019-10-08 08:42:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៥ ការ​ប្រគំ​តន្ត្រី​បែប​ស្និទ​ស្នាល​របស់​តារា​ចម្រៀង​បែប​មនោសញ្ចេតនា​ម៉ានិត​និង​កញ្ចនា ដែល​ធ្វើ​ឡើង​នៅ​ CKCC ប្រកប​ទៅ​ដោយ​ជោគជ័យ​។

អ្នក​គាំទ្រ​ជាច្រើន​បាន​ទៅ​ចូល​រួម​ការ​ប្រគំតន្ត្រី​នេះ ហើយ​ពួក​គេ​ពិត​ជា​ទទួល​បាន​នូវ​ចំណី​អារម្មណ៍​មួយ​ថ្មី​មួយ​បែប​ទៀត​ ពី​ព្រោះ​ភាគ​ច្រើន​មាន​តែ​ការ​ប្រគំ​តន្ត្រី​លក្ខណៈ​ជា​ការ​កន្ត្រាក់​អារម្មណ៍​។ ចំណែក​ឯការ​ប្រគំតន្ត្រី​នេះ​វិញ​ គឺ​មាន​លក្ខណៈ​បែប​ស្និទស្នាល​ជា​មិត្ត​ភិក្ត​លាយ​លំ​ជាមួយ​នឹង​មនោសញ្ចេតនា​ផង​ដែរ​។

សម្លេង​ស្រែក​ហ៊ោ​កញ្ជ្រាវ​គង​រំពង​ពេល​សាល​ពហុ​បំណង ដែល​នេះ​ជា​កម្លាំង​ចិត្ត​ដ៏ធំ​ទៅ​ដល់​តារា​ចម្រៀង​ទាំង​ពីរ​នាក់​ផង​ដែរ​។

ក្រៅ​ពី​អ្នកគាំទ្រ​របស់​ម៉ានិត​ និង​កញ្ចនា ក៏​មាន​តារា​សិល្បៈ​ជា​ច្រើន​រូប​ទៀត​​បាន​ចូល​រួម​គាំទ្រ​ការ​ប្រគំតន្ត្រី​នេះ​ផង​ដែរ​ ដូចជា៖ G-Devith ក្រុមតូច ដា ដាវ ភិន សុដាលីស Sai និង​តារា​ជាច្រើន​រូប​ទៀត។

តោះ! ទៅ​ទស្សនា​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែភ​ក្នុង​ថ្ងៃ​ប្រគំតន្ត្រី​ទាំង​អស់​គ្នា​៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់