• 2019-10-08 03:47:08
  • ព័ត៌មាន

Kyuhyun អួលដើមកមួយរំពេចពេលទម្លាយពាក្យ១ឃ្លាទៅកាន់ Jonghyun

  • 2019-10-08 03:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កូន​ពៅ​ប្រចាំ​ក្រុម​ Super Junior គឺ Kyuhyun បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ The King Of Mask Singer សប្ដាហ៍​ទី ២២២ ដោយ​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​របស់​ Jonghyun ប្អូន​ល្អ​រួម​អាជីព​របស់​លោក​មក​ច្រៀង​ Cover។

ក្នុង​ឱកាស​អស្ចារ្យ​ជាប់​ឈ្មោះ​ជា​ "King” សម្រាប់​ការ​សម្ដែង​ក្នុង​កម្មវិធី​ The King Of Mask Singer តារា​ចម្រៀង​សំឡេង​ធ្ងន់​ Kyuhyun បានសម្រេច​​លើក​យក​បទ​ "Y Si Fuera Ella” របស់​ Jonghyun មក​បកស្រាយ។

ហេតុផល​ពិសេស​ពីក្រោយ​ការ​លើក​យក​បទ​នេះ​មកច្រៀង​ Kyuhyun បញ្ជាក់​ទាំងអួល​ដើម​ ក​ថា៖ «បទ​ "Y Si Fuera Ella” គឺជា​បទ​ទោល​ដំបូង​របស់​ Jonghyun។ ខ្ញុំ​មិន​មាន​មិត្តច្រើន​ទេ​ក្នុង​ផលិកម្ម​ SM ព្រោះ​រយៈពេល​ដែល​​ខ្ញុំ​នៅ​ជា​អ្នក​ហ្វឹកហាត់​ពិត​ជា​ខ្លីណាស់ ប៉ុន្តែ​គាត់ (Jonghyun) ក៏​បាន​ក្លាយ​ជា​មិត្ត​របស់​ខ្ញុំ​ដែរ​តាំង​ពីពេល​នោះ​មក។ ខ្ញុំ​ជាប់​កាតព្វកិច្ច​ក្នុង​ជួរ​ទាហាន នៅពេល​ហេតុការណ៍​ (ពេល​ Jonghyun សម្លាប់ខ្លួន) កើតឡើង ខ្ញុំ​យំខ្លាំង​ណាស់។ ខ្ញុំគិត​រហូត​ថា​ ហេតុអ្វីកាលនៅ​ជួបគ្នា​ ​ខ្ញុំ​មិន​​បង្ហាញ​អារម្មណ៍​តាំង​ពី​ដំបូង​ទៅ។ ខ្ញុំ​ចង់ប្រាប់​ Jonghyun ផ្ទាល់​ថា​ "បងច្រៀង​បទ​របស់​ប្អូន បង​ខំ​ប្រឹង​ខ្លាំងណាស់ Jonghyun ហា៎ ប្អូន​បាន​ឮអត់?" ខ្ញុំ​ចង់​ប្រាប់​គាត់​អ៊ីចឹង។ ខ្ញុំ​គិត​ថា​ថ្ងៃ​នេះ​ ខ្ញុំ​ច្រៀង​បាន​ល្អ​ណាស់ ហើយ​សង្ឃឹម​ថា​ Jonghyun ស្ដាប់​ទាំងពេញ​ចិត្ត»៕

ទស្សនា​វីដេអូ Cover និង​ បទសម្ភាសខ្លីខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម