• 2019-10-08 05:03:47
  • ព័ត៌មាន

បង្ហាញ​ឈុត​ក្រមុំទាំង​ ៧ឈុត Baitoey ស្លៀកក្នុង​ថ្ងៃដ៏ពិសេសក្នុងជីវិត

  • 2019-10-08 05:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសិចស៊ី​ប្រចាំ​ប្រទេស​ថៃ Baitoey បាន​បញ្ចប់​ភាព​នៅលីវ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ០៥ ខែតុលា​ជាមួយ​គូស្នេហ៍​ដ៏​ស្រស់​សង្ហា​ ក្រោយ​មើល​ចិត្ត​គ្នា​រយៈ​ពេល​ជិត​ ១០ឆ្នាំ។

កូន​ក្រមុំ​ Baitoey Suteewan ដែល​មាន​វ័យ​ ៣១ឆ្នាំ និង​កូន​កំលោះវ័យ​ ៣៧ឆ្នាំ DJ Man Patthanapol បាន​សម្រេច​បញ្ចប់​ជីវិត​ជាសង្សារ​មក​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់មិត្តភ័ក្ដិ​សិល្បករ សិល្បការិនី​ជា​ច្រើន​នាក់។

ពិធី​អាពាហ៍ពិពាហ៍​ពិត​ជា​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​អធិកអធម​បំផុត​ ហើយ​បើ​ងាក​មក​មើល​កូន​ក្រមុំ​ Baitoey វិញ​ក៏ទាក់ភ្នែក​អ្នក​ចូលរួម​មិនធម្មតា​ដែរ ក្រៅ​ពី​ការ​តុបតែង​មុខមាត់​ ឈុត​កូន​ក្រមុំ​របស់​នាង​ក៏​សុទ្ធ​តែ​លេច​ធ្លោ​គ្រប់ឈុត​ទាំង​អស់។ ដូចនេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ សូម​មក​ទស្សនា​ឈុត​ស្អាត​ដែល​កើត​ចេញ​ពី​ការ​រចនា​ជា​ពិសេស​សម្រាប់​ Baitoey ក្នុង​ថ្ងៃ​មង្គល​របស់​នាង​ដូច​ខាងក្រោម៖

១. ឈុត​ទី១ ជា​ឈុត​កូនក្រមុំ​បែប​ប្រពៃណី

២. ឈុតទី២ បែប​ប្រពៃណីដូចគ្នា (ដោយសារ​ Baitoey ជា​ចៅអ្នក​ភូកេត​ ដូចនេះ​អ្នក​រចនា​ក៏​ច្នៃ​កាត់​ទៅ​ប៉ែក​ឈុត​របស់​ប្រជាជន​ដែល​រស់នៅភាគ​ខាងត្បូង​ប្រទេស​ថៃ)

៣. ឈុតទី៣ ជា​រ៉ូប​ស ដៃវែង​របស់​ Brand ដ៏ល្បី​ POEM

៤. ឈុត​ទី ៤ ជា​ឈុត​រាត្រីសមោស​ ដែល​រំលេច​សម្រស់​របស់ Baitoey កាន់​តេខ្លាំង ហើយ​រ៉ូប​នេះ​មាន​សុទ្ធ​តែ​ត្បូង​គ្រីស្តាល់

៥. ឈុត​ទី ៥ នេះ​រាង​សិចស៊ី​ ប៉ុន្តែ​ក៏​ស្អាត​អស់ស្ទះ​ដែរ លម្អ​ជាមួយ​ខ្សែកពេជ្រ​តម្លៃជាង ១០លានបាត (ខ្ទង់ ៣២៨ ០៥០ដុល្លារ)

៦. ចូល​ដល់ឈុត​ទី ៦ ជា​ឈុត​ពិសេស​សម្រាប់​កម្មវិធី​ដោយមាន​លម្អ​ត្បូង​គ្រីស្តាល់ វែង​អូសដី ធ្វើ​ឲ្យ​នាង​ក្លាយ​ជាទេពអប្សរ​ប្រចាំពិធី​អស្ចារ្យថ្ងៃនោះ

៧. ឈុត​ចុង​ក្រោយ​នេះ​ ជា​ឈុត​សម្រាប់​ពិធី ជប់​លៀង​ចុង​ក្រោយ​នៅ​ថ្ងៃ​នោះ។ Baitoey មិន​ទៅណា​ឆ្ងាយ​ពី​ពាក្យ​ថា​ "សិចស៊ី” និង​បាន​បង្ហាញ​ទស្សនីយភាព​អស្ចារ្យ​សម្រាប់​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ទៀត​ផង៕

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម