• 2019-10-08 06:47:09
  • ព័ត៌មាន

មកស្គាល់បុរសម្នាក់ដែលនៅពីក្រោយ MV ល្បីៗកប់ក្ដោងរបស់ BTS

  • 2019-10-08 06:47:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​បទ​ចម្រៀង​ពីរោះៗ​ BTS ក៏​សម្បូរ​វីដេអូ​បទ​ចម្រៀង​ល្អមើល​ច្រើន​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ដែរ ហើយ​មួយបទៗ​របស់​ពួកគេ​សុទ្ធ​តែ​អស្ចារ្យ ដូចនេះ​ចង់​ដឹង​ថា​គំនិត​នៃ​ការ​បង្កើត​វីដេអូ​ជោគជ័យ​ទាំង​នោះ​ អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ សូម​មក​ដឹង​ដូច​តទៅ។

BTS ក្នុង​វីដេអូបទ "IDOL"

LUMPENS គឺជា​ក្រុមហ៊ុន​ផលិតវីដេអូ​ គ្រប់​គ្រង​ដោយ​លោក Yang Seok Choi (LUMPENS) ដែល​បាន​ផលិត​វីដេអូ​ល្បីៗ​ជាច្រើន​មិនថា​ជា​វីដេអូ​បទ​ចម្រៀង​ ស្ប៉តពាណិជ្ជកម្ម ឬ​ភាពយន្តឡើយ។ ផ្អែក​តាម​គេហទំព័រ​ផ្លូវការ​ LUMPENS នេះ​ហើយ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​វីដេអូ​ល្បីៗ​យ៉ាង​តិច ២០​របស់ BTS។ ពួកគេ​សហការ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មកទល់​បច្ចុប្បន្ន​មានន័យ​ថា​តាំង​ពី​បទ​ "No More Dream” មក​ម្ល៉េះ។

Yang Seok Choi

តាម​វិបសាយ​ IMBD ឈ្មោះ​លោក​ Yong Seok Choi ត្រូវ​បាន​កំណត់​ និង​លើក​ថា​ជា​អ្នក​ដឹក​នាំ​ផលិតវីដេអូបទ​ "Boy With Luv”, “IDOL” (ft Nicki Minaj), “Singularity”, “Blood Sweat & Tears”, “Daydream” និង​ “Chicken Noodle Soup” (Feat. Becky G) របស់ J-Hope។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ផលិតកម្ម​ Big Hit ក៏​បាន​លើក​ឈ្មោះ​ Yong Seok Choi ជា​អ្នក​ដឹកនាំវីដេអូរបស់​ BTS ក្នុង​គណនី YouTube ផ្លូវការ​របស់​គេ​ដែរ។ ក្នុង​នោះ​រួម​មាន​ទាំង​វីដេអូ​ដំណើរ​រឿង​ខ្លី​ “WINGS”, “Euphoria”, វីដេអូ Highlight របស់ "LOVE YOURSELF”, “Epiphany”, “FAKE LOVE”, “Spring Day”, “DNA” និង​ "Serendipity” ជាដើម។

យ៉ាង​ណា​មិញ​ មិនមែន​មាន​តែវីដេអូ​របស់ BTS ទេ​ដែល​លោក​បាន​ដឹកនាំ ពោល​ក្រៅពីនេះ​ក៏​នៅ​មាន​ MV របស់​ Sunmi (បទ​ Gashina), Lee hyori (បទ SEOUL) និង​បទ​ “LONELY” របស់​ SISTAR។ សិល្បករ​ដ៏​មាន​ទេពកោសល្យ​រូបនេះ​ មិន​បង្ហាញ​មុខ​ នៅ​ពីមុខ​កាមេរ៉ា​ញឹកញាប់ទេ ប៉ុន្តែ​លោក​ក៏​ធ្លាប់​បាន​ចែករំលែក​ចំណេះ​ដឹង​ និង​បទពិសោធន៍ខ្លះៗ​ក្នុង​វីដេអូ​មួយ​កាល​ពីឆ្នាំ ២០១៣៕

ទស្សនា​ដូចខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម