• 2019-10-08 07:27:03
  • ព័ត៌មាន

ការ​ហើយបានជាង១សប្ដាហ៍ Justin និង​ប្រពន្ធ​នាំគ្នាបង្អួត​រូប​រៀបការ​ជាស្ថាពរ

  • 2019-10-08 07:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​មង្គល​ការ​របស់ តារា​ចម្រៀង​ Justin Bieber និង​តារាម៉ូដែល Hailey Baldwin រៀបចំ​ជា​លក្ខណៈឯកជន​មិន​បើក​ចំហ​ ទើប​អ្នកគាំទ្រ​ជា​ច្រើន​ទន្ទឹង​ចង់ឃើញ​រូបរៀបការ​របស់​ពួកគេ។ ពេល​ពិធី​ចាប់​ផ្ដើម​ និង​ទោះ​បី​បញ្ចប់​ក៏ដោយ​ ក៏​អ្នក​គាំទ្រ​បាន​ត្រឹម​ឃើញ​រូបភាព​ដែល​បាន​ពីការ​ប្រមាញ់​ និង​រូបភាព​បាន​ពី​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​ប្ដីប្រពន្ធថ្មីថ្មោង​នេះ​បាន​សម្រេច​បង្ហោះ​រូបផ្លូវការហើយ។

បើគិត​ទៅ​ រយៈពេល​ប្រមាណ​ជាង​ ១​សប្ដាហ៍​ ក្រោយ​ពិធី​រៀបការ​បាន​បញ្ចប់​ ទើប​ Justin និង​ Hailey សម្រេច​បង្ហោះ​រូបរៀបការ​របស់​ពួកគេ​ជា​សាធារណៈ​នៅ​លើ​គណនី​ Instagram រៀងៗខ្លួន។ គ្រាន់​តែ​ឃើញ​រូប​ ក៏​អ្នក​គ្រប់​គ្នា​ដឹង​ច្បាស់​ថា​ នៅ​ថ្ងៃ​នោះ​ពួកគេ​មាន​ក្ដី​សុខ​ និង​ផ្អែម​ល្ហែម​ដាក់គ្នា​យ៉ាងណា។ ម្យ៉ាង​សម្រាប់​អ្នក​ដែល​ចង់​ដឹង​ថា​ កូន​កំលោះ Justin និង​កូន​ក្រមុំ Hailey រៀបចំ​ខ្លួន​ស្រស់ស្អាត​យ៉ា​ដូចម្ដេច​នោះ​ ពេល​នេះ​បាន​ឃើញ​ហើយ ហើយ​ប៉ុន្មាន​សន្លឹក​ដែល​ពួកគេ​បាន​បង្ហោះ​នេះ​ ក៏​កំពុង​ត្រូវ​បាន​ Fan ចែក​ចាយ​ពេញ​ទឹកពេញ​ដី​ដែរ៕​

ដូច្នេះ​សូម​ទស្សនា​ដូច​តទៅ៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់