• 2019-10-09 04:50:00
  • ព័ត៌មាន

ចូល​មើល​ផ្ទះ​ស្នាក់ដ៏​ប្រណីត​របស់​ SuperM នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក

  • 2019-10-09 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SuperM ក្រុម​ថ្មី​សន្លាង​ដែល​ទើប​បង្កើត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម SM បាន​បង្ហាញ​មុខ​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​ កាល​ពីថ្ងៃទី ០៤ ខែតុលា ជាមួយ​បទ​ចម្រៀង​ស្វាគមន៍​ "Jopping”។

គ្រាន់​តែ​ចេញ​មុខ​ភ្លាម ពួកគេ​ក៏​ត្រូវ​មមាញឹក​សឹង​គ្មាន​ពេល​សម្រាក​ ដោយសារ​កាលវិភាគ​សម្ដែង​មាន​ជាបន្តបន្ទាប់។ សមាជិក​ទាំង​ ៧ក៏​បាន​បង្ហាញ​សកម្មភាព​ជុំគ្នា​ទាំង​នៅ​កន្លែង​ហាត់ និង​ផ្ទះ​ តាមរយៈ​រូបភាព​ និង​វីដេអូ​ឃ្លីប ឬវីដេអូ Live ផ្សេងៗ។ ​

Baekhyun, Taemin និង​ Kai ជា​អ្នក​ដែល​បាន​ Live សកម្មភាព​នៅ​កន្លែង​ស្នាក់របស់ពួកគេ ទៅកាន់អ្នក​គាំទ្រ​ទាំងអស់។ ឃើញ​ហើយ​គ្រប់គ្នា​ពិត​ជា​ពេញ​ចិត្ត​នឹង​សម្ភារៈ និង​របស់​ប្រើប្រាស់​ប្រណីត​ទាំងនោះ ព្រោះ​វា​ពិត​ជា​ស័ក្ដិសម​នឹង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​សមាជិក​ទាំង​ ៧ នៃ SuperM។ ដោយសារ​ការបង្ហាញ​បែប​នេះ​ អ្នកគាំទ្រ​មួយ​ចំនួន​បាន​ទៅ​ស្រាវជ្រាវ​បន្ថែម​ និង​រកឃើញ​ថា​តម្លៃ​ផ្ទះ​របស់​ក្រុម​នេះ​កំពុង​ស្នាក់​នៅ​ ដល់ទៅ ៨លានដុល្លារឯណោះ។

ទោះ​ជា​យ៉ាង​ណា​ បើតាម​ការ​ឲ្យ​ដឹង​ ផ្ទះ​នោះ​ SuperM គ្រាន់​តែ​ជួល​ស្នាក់​ប៉ុណ្ណោះ​អំឡុង​ពេល​ពួកគេ​បំពេញ​ការងារ​នៅ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​បើ​ទោះបី​ជា​ការ​ជួល​ក៏​ដោយ​ ក៏​តម្លៃ​មិន​ទាប​ដែរ ផ្អែក​តាម​ការរចនា​ ការ​រៀបចំ​ និង​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត​សម្រាប់​ផ្ទះ​នេះ៕

ទស្សនាវីដេអូដូចតទៅ៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម