• 2019-10-09 10:20:00
  • ស្ទីលតារា

ប្លែក​អី​តែ​ស្រី​ៗ​ពេល​សម្រក​គីឡូ បើ​ប្រុស​ដាក់​ចិត្ត​សម្រក​វិញ គឺ​ស្អាត​មិន​ចាញ់​ស្រី​ឡើយ

  • 2019-10-09 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មុន​ពេល​ស្រក​គីឡូ បុរស​ម្នាក់​នេះ​ក៏​មាន​រូប​សម្បត្តិ​គ្រាន់​បើ​ហើយ​ក៏​ដោយ តែ​ដើម្បី​អាជីព​របស់​ខ្លួន លោក​បាន​ព្យាយាម​សម្រក​គីឡូ​រហូត​ទទួល​បាន​លទ្ធផល​គេ​សរសើរ​ថា​ស្អាត​ជាង​មនុស្ស​ស្រី​ទៅ​ទៀត។

រឿង​ឡើង​គីឡូ​នៅ​សម័យ​នេះ​ស្ទើរ​តែ​ក្លាយ​ជា​បញ្ហា​របស់​មនុស្ស​គ្រប់​គ្នា​ទៅ​ហើយ ។ ដោយ​សា​រតែ​សម្បូរ​ម្ហូបអាហារ​ញ៉ាំ​ពេក ហើយ​ក៏​មាន​ការ​ងាយ​ស្រួល​ផង​ដែរ ដោយ​គ្រាន់​តែ​នៅ​មួយ​កន្លែង​ក៏​អាច​មាន​ចំណី​ដល់​មាត់។ ហេតុនេះហើយ ចំនួន​អ្នក​មានព្រលឹង​ក៏​កើន​តាម​នោះ​ដែរ។ មិន​មែន​មាន​តែ​មនុស្ស​ស្រី​នោះ​ទេ​ដែល​ខ្វាយខ្វល់​ពី​ទម្ងន់​របស់​ខ្លួន ដោយ​មនុស្ស​ប្រុស​ជា​ច្រើន​ក៏​ចង់​មាន​រាង​ស្អាត​ដូច​គ្នា ហើយ​ចំណុច​នេះ​នឹង​រឹត​តែ​សំខាន់​ប្រសិន​បើ​មនុស្ស​ប្រុស​ធ្វើ​ការ​ក្នុង​ភព​សិល្បៈ​ទៀត។

ជាក់​ស្ដែង តារា​សម្ដែង​ប្រុស​ជើង​ថ្មី​ម្នាក់​មក​ពី​កូរ៉េ​ឈ្មោះ Jang Dong Yoon បាន​ព្យាយាម​សម្រក​គីឡូ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​ឲ្យ​ស័ក្ដសម​នឹង​តួ​សម្ដែង​របស់​ខ្លួន ដែល​តម្រូវ​ឲ្យ​លោក​បន្លំ​ធ្វើ​ជា​ស្រី។ ប្រុស​ស្អាត​នេះ​បាន​ចែក​រំលែក​ថា ដើម្បី​ស្រក​ឲ្យ​មាន​រាង​ស្វែល​ដូច​ស្រី​នោះ លោក​បាន​ញ៉ាំ​តែ​នំ​សណ្ដែក​បណ្ដុះ​ក្នុង​រយៈ​ពេល​វែង ទើប​ទទួល​បាន​សមិទ្ធិផល​ដូច​ពេល​នេះ។

ក្រោយ​ពេល​កម្រង​រូប​ភាព​របស់​លោក​ត្រូវ​បាន​បញ្ចេញ​ដើម្បី​ផ្សព្យផ្សាយ​រឿង​ភាគ Tale of Nukdu នោះ ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា លោក​បាន​ស្អាត​ហួសហេតុ​ពេក​ហើយ គឺ​ស្អាត​ជាង​តួឯក​ស្រី​ទៅ​ទៀត៕

ប្រភព៖ pann-choa ប្រែសម្រួល៖ Caramel

មតិយោបល់