• 2019-10-10 02:28:39
  • ព័ត៌មាន

SuperM បង្រៀន Ellen រាំបទ "Jopping" អត់ចេះ អត់សុខចិត្ត

  • 2019-10-10 02:28:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា SuperM ក្រុម​ K-Pop ថ្មី​សន្លាង​របស់​ SM បាន​ចូលរួម​កម្មវិធី​ Ellen DeGeneres Show បង្កើត​ជា​ទស្សនីយភាព​អស្ចារ្យ​បំផុត​ថ្មី​ប្រចាំ​ K-Pop។

ចូល​រួម​កម្មវិធី​ជា​លើក​ដំបូង​ ក្រុម​នេះ​ទទួល​បាន​ការ​សាទរ​ជា​ខ្លាំង​ ពី​ទស្សនិកជន​ទៅ​ទស្សនា​ផ្ទាល់​ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ Ellen។ បង្ហាញ​មុខ​ភ្លាម​ SuperM បាន​សម្ដែង​បទ​ថ្មី "Jopping” ក៏​ដូចជា​បាន​ផ្ដល់​បទ​សម្ភាស​បង្ក​បរិយាកាស​សប្បាយ​រីករាយ​បំផុត​នៅ​ពេល​នោះ។

ជាមួយ​គ្នា​នោះ​ ក្រៅពីស្វាគមន៍​អ្នក​គាំទ្រ​របស់​ខ្លួន​ SuperM ក៏​បាន​ពន្យល់ពាក្យ​ "Jopping" ដោយ​បញ្ជាក់​ថា ចំណងជើង​នេះ​ បាន​មក​ពីពាក្យ "Jump" និង​ "Popping" បញ្ចូលគ្នា និង​ថែមទាំងបាន​បង្រៀន​ Ellen ឲ្យ​ចេះ​រាំ​បទនេះទៀត។ មិនទាន់អស់ទេ សមាជិក​ទាំង​ ៧ ក៏​បាន​បង្ហើប​ពី​ឈ្មោះ​ Fanclub ដែរ គឺ "Assemble!"៕

ទស្សនា​វីដេអូ​ដូច​ខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម