- 2019-10-11 02:37:41
- ព័ត៌មាន
នៅថ្ងៃអនាគត កូនស្រីម៉ារីម៉ាអាចនឹងស្នងតំណែងកំពូលសម្រស់ប្រចាំហ្វីលីពីនបន្តពីម្ដាយ
- 2019-10-11 02:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅថ្ងៃអនាគត កូនស្រីម៉ារីម៉ាអាចនឹងស្នងតំណែងកំពូលសម្រស់ប្រចាំហ្វីលីពីនបន្តពីម្ដាយ
ចន្លោះមិនឃើញ
ថ្មីៗនេះ Marian Rivera បានបង្ហោះរូបភាព ២ទន្ទឹមនាងរវាងនាងជាមួយកូនស្រីជាទីស្រឡាញ់ Zia ដោយចង់បញ្ជាក់ថាកូននាងធំយ៉ាងណាហើយបច្ចុប្បន្ន។
ពិតជាមិនខុសពីពាក្យ១ឃ្លាថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន មានន័យថាមិនខុសពីម្ដាយឪពុកទេ Zia ពិតជាបានក្លាយជាក្មេងស្រីដ៏ស្រស់ស្អាត ក្នុងវ័យត្រឹម ៤ឆ្នាំប៉ុណ្ណោះ។ ប្រជាប្រិយភាពរបស់នាងតូចរូបនេះ ក៏មិនចាញ់ឪពុកម្ដាយដែរបច្ចុប្បន្ន ក៏ដោយសារចរិតគួរឲ្យស្រឡាញ់ និងសម្រស់ស្រស់ស្អាតដូចនាងទេពអប្សរ។ ដូចនេះមានការទាយទុកជាច្រើនលើសលុបពីអ្នកគាំទ្រថា ពេលធំពេញរូបពេញរាងស្រួលបួល Zia នឹងក្លាយជាកំពូលសម្រស់ប្រចាំប្រទេសហ្វីលីពីនជាក់ជាមិនខាន។
ងាកមកអ្នកម្ដាយ Marian វិញ ក្រោយសម្រាលកូនទី ២ហើយ នាងក៏បានវិលចូលបំពេញការងារសិល្បៈវិញ ហើយបច្ចុប្បន្នពិតជាមមាញឹកខ្លាំងក្នុងការថតស្ប៉តពាណិជ្ជកម្មជាមួយកូនច្បង៕