• 2019-10-11 09:17:51
  • ជីវិតតារា

Kylie Jenner ចាយ ៣ លានដុល្លារទិញឡានស្ព័រ ត្រូវអ្នកលេងអ៊ីនធឺណិតរិះគន់

  • 2019-10-11 09:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylie Jenner សមាជិក​កូន​ពៅ​នៃ​ក្រុម​គ្រួសារ Kardashain គឺ​​​ជា​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត រហូត​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​លុយ​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្មេង​ជាង​គេ​ក្នុង​លោក។ ថ្មីៗ​នេះ​នាង​បាន​បង្ហាញ​រថយន្ត​ទើប​ទិញ​ថ្មី​របស់​ខ្លួន ម៉ូដែល Bugatti Chiron ដែល​មាន​តម្លៃ​ប្រមាណ ៣ លាន​ដុល្លារ។

ក្រោយ​ពី​បាន​ទទួល​​រថយន្ត​ស្ព័រ​របស់​បារាំង​នេះ​ភ្លាមៗ តារា​វ័យ ២២ ឆ្នាំ​រូប​នេះ បាន​ថត​វីដេអូ និង​បង្ហោះ​វា​លើ​គណនី​ Instagram របស់​ខ្លួន។ យ៉ាងណាក្ដី​នាង​ត្រូវ​បង្ខំ​ចិត្ត​លុប​វីដេអូ​ខ្លី​នោះ​ចេញ ក្រោយ​ពី​ទទួល​ពាក្យ​រិះគន់​ និង​ការ​ប្រើ​ពាក្យ​ធ្ងន់ៗ​​ពី​អ្នក​លេង​ Instagram។

ហេតុផល​នៃ​ការ​រិះគន់​គឺ​ដោយ​សារ​តែ​មហាជន​យល់​ថា​​ Kylie Jenner អាច​យក​លុយ​នេះ​ជួយ​សង្គម​បាន​ច្រើន ជា​ជាង​ការ​ចំណាយ​លើ​រថយន្ត​មួយ​គ្រឿង។ គួរ​ដឹង​ថា​វា​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ Kylie ទទួល​បាន​ពាក្យ​រិះគន់​លើ​ការ​ចំណាយ​លុយ​ច្រើន​បែប​នេះ៕

ចុចអាន ៖ ពេល CL ស្និទ្ធនឹង David អ្នកគាំទ្រអរមធ្យម តែងំពេលឃើញនាង និង​ Mino ស្វាគមន៍គ្នា

ប្រភព៖ Xehay ប្រែ​សម្រួល៖ សុខហេង

មតិយោបល់