• 2019-10-11 09:55:56
  • ព័ត៌មាន

បន្តិចទៀត​ក្រុមរាំ​កម្ពុជា OMG នឹង​បង្ហាញ​ខ្លួន​លើ​សមរភូមិ​ប្រកួតនៅកូរ៉េហើយ​

  • 2019-10-11 09:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​រាំ​ OMG ដែល​ជា​ក្រុម​តំណាង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ១១ ខែតុលា​នេះ​ ក្នុង​កម្មវិធី​ដ៏​ធំ​របស់​កូរ៉េ​គឺ CHANGWON K-POP WORLD Festival 2019។

នេះ​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំ សម្រាប់​អ្នកគាំទ្រ​ K-Pop ហើយ​ក៏​ជា​ពេល​វេលា​ដ៏​មានន័យ​សម្រាប់​ក្រុម OMG ក្រុម​រាំ​វ័យ​ក្មេង​របស់​កម្ពុជា​ដែល​មាន​វត្តមានចូលរួម​ប្រកួត​ជា​លើក​ដំបូង​ក្នុងកម្មវិធី​ដ៏​អស្ចារ្យ​នេះ។ ជាក់ស្ដែង​ CHANGWON K-POP WORLD Festival 2019 នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៥ល្ងាច​នេះ​ ដោយ​បង្ហាញ​នូវ​ទស្សនីយភាព​ប្លែក​ស្ដែង​ចេញ​ពី​សមត្ថភាព​រាំ​របស់​ក្រុម​រាំ​មក​ពី​បណ្ដាប្រទេស​ជា​ច្រើនមកពីជុំវិញ​ពិភពលោក។

ទស្សនាវីដេអូខាងក្រោម

សូម​បញ្ជាក់​ផងដែរ​ថា​ កម្មវិធី​នេះ​ក៏​នឹង​មាន​ការ​ចូលរួម​ពី​តារា​ល្បី​ជា​ច្រើន​ដូចជា Red Velvet, TXT, ITZY, Monsta X, THE BOYZ និង​ MOMOLAND៕

អត្ថបទ៖ យី សុធារី

មតិយោបល់