• 2019-10-12 09:32:27
  • ព័ត៌មាន

ត្រឹមយប់ទីមួយ! ព្រឹត្តិការណ៍​អុំទូកបាត់ដំបង២០១៩ ពិតជាកក្រើកខ្លាំង

  • 2019-10-12 09:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ទី ១ ​នៃ​ព្រឹត្តិការណ៍​អុំ​ទូក​បាត់ដំបង​ ២០១៩ ប៉ុណ្ណោះ គេ​ឃើញ​មាន​មនុស្ស​ម្នា​គ្រប់​ទិសទី​បាន​មក​ចូល​រួម​កម្សាន្ត​យ៉ាង​ច្រើន​កកកុញ នៅ​បរិវេណ​ម្ដុំ​សួន​នាគ​បាញ់​ទឹក ក្រុង​បាត់​ដំបង។

ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អុំ​ទូក​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ ទទួល​បាន​កិត្តិយស​ជា​គណ​អធិបតី​ពី​ឯកឧត្តម សរ រដ្ឋា ឯក​ឧត្តម អ៊ុយ រី ប្រធាន​ក្រុម​​ប្រឹក្សា​ខេត្ត​បាត់ដំបង និង ឯកឧត្តម​ ងួន រតនៈ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​បាត់ដំបង រួម​ជា​មួយ​នាយក​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​បាត់ដំបង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថែម​ទៀត​ផង។

នារាត្រីបើកព្រឹត្តិការណ៍នេះផងដែរ ក៏​មាន​ការសម្តែង​របាំ​ប្រពៃណី​បុរាណ​ខ្មែរ​ចម្រុះ​មុខ នៅធ្វើ​លើ​ឆាក ​បាន​ញាំង​ឲ្យ​កម្មវិធី​កាន់​តែ​មាន​ភាព​អធិកអធម​។ ក្រៅ​ពី​សកម្មភាព​សម្ដែង​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន​ទម្រង់​ហើយ​នោះ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ​មួយ​ផង​ដែរ ដោយ​មាន​ការ​ចូល​រួម​ពី​លោក នីកូ និងកញ្ញា ចិត្ត កញ្ចនា ដោយ តារា ចម្រៀង ទាំងពីរដួងនេះ បានច្រៀងចម្រៀង ជាច្រើនបទ អង្រួន អស់ដួងចិត្តអ្នកដើរ​កម្សាន្ត​អុំ​ទូកបាត់ដំបង ២០១៩ នេះ ។

ក្នុងព្រឹត្តិការណ៍​អុំ​ទូក​បាត់​ដំបង ២០១៩ ​ទៀត​សោត ក៏មានការតាំង​​ពិព័រណ៍​​ផលិតផល​ចម្រុះ​មុខ​រយៈ​៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ០៩ ដល់​ថ្ងៃ​ទី​១៣ ខែ​តុលា រួម​ជា​មួយ​ការ​ប្រគំ​តន្ត្រី​ពិសេស​ពី​តារា​ចម្រៀង Original Song ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១១ ១២ និង១៣។

“អ៊ុំទូកបាត់ដំបង២០១៩” គឺ​ជា​ការ​សហការ​គ្នា​រវាង​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​មន្ទីរ​អង្គភាព​ពាក់​ព័ន្ធ​នានា ក្រុមហ៊ុន A&S Advertising ហើយ​កម្មវិធី​ទាំង​មូល​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​មានការ​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដោយ​ស្រាបៀរ​អង្គរ និង​ភេសជ្ជៈ Pepsi៕

មតិយោបល់