• 2019-10-13 08:24:26
  • ព័ត៌មាន

ភ្លឹក​សម្រស់​នឹង​កំពូល​តារា​ថៃ Mint Chilida ជាមួយ​គ្រឿង​ពេជ្រ​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ

  • 2019-10-13 08:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ថៃ កញ្ញា Mint Chilida បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​ជា​លើក​ទី២​ ដោយ​បាន​ធ្វើ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជា​នឹង​រូប​សម្រស់​ដ៏​ស្រស់​ឆើត និង​លេច​ធ្លោ​ជាមួយ​គ្រឿង​ពេជ្រ​មួយ​ឈុត មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​ឯណោះ។

Mint Chilida ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​មក​ចូល​រួម​​ក្នុង​ពិព័រណ៌​គ្រឿង​ពេជ្រ Chateau Des Gems កាល​ពី​ថ្មី​ៗ ដែល​ជា​ពិធី​ចម្រុះ​ដោយ​វត្តមាន​សិល្បករ​ខ្មែរ និង​ភ្ញៀវ​កិត្តិយស​ជា​អ្នក​មុខ​អ្នក​ការ​យ៉ាង​ច្រើន​កុះករ។ក្រៅ​ពី​ចាប់​អារម្មណ៍​លើ​រូប​សម្រស់ និង​សាច់​ស​ខ្ចី​របស់​នាង​ហើយ គេ​នៅ​ចាប់​អារម្មណ៍​លើ​គ្រឿង​ពេជ្រ​ដែល​នាង​ពាក់​ជាប់​ខ្លួន​នៅ​ក្នុង​ពិធី​នោះ​ទៀត។

តាម​លោក ស្រី ម៉ៅ ពោរ​ពេញ អគ្គនាយិកា​ហាងពេជ្រខាង​លើ បាន​ឲ្យ​ដឹង​ថា ពេជ្រមួយ​ឈុត​លើ​តារា​ស្រី​ថៃ​នោះ មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ឯណោះ។តម្លៃ​មហាសាល​នេះ ព្រោះ​ថា នោះ​ជា​ឈុត​ពេជ្រ​ដែល​មាន​តែ​មួយ​លើ​លោក ដែល​​ច្នៃ​ចេញ​ពី​ត្បូង​ពេជ្រ Modora និង ត្បូង Paraiba ជា​ត្បូង​ដ៏​កម្រ និង​មាន​តម្លៃ ជា​ត្បូង​លាក់​បាំង​ក្នុង​ផែន​ដី​ដ៏​កម្រ​ថែម​ទៀត។

នេះ​ជា​លើក​ទី​៦​ហើយ ដែល​ហាង​ពេជ្រ​របស់​អ្នក​ស្រី​តាំង​ពិព័រណ៌​គ្រឿង​ពេជ្រ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដោយ​បាន​ទាំង​ច្នៃ​ឈុត​ពេជ្រ​ដ៏​អស្ចារ្យ​ក្នុង​ពិភព​ពេជ្រ។ ថៅកែ​ស្រី​ដដែល បញ្ជាក់​ថា អ្វី​ដែល​លោក​ស្រី​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ក្រៅ​ពី​បង្ហាញ​ផលិត​ពេជ្រ ក៏​ដើម្បី​បង្ហាញ​ថា​ប្រទេស​កម្ពុជា ក៏​មាន​គ្រឿង​ពេជ្រ​ដ៏​អស្ចារ្យ មិន​ខុស​ពី​បណ្ដា​ប្រទេស​ធំៗ​ដែរ។

តោះ...ឥឡូវ​ទស្សនា​សម្រស់​តារា​ថៃ ជាមួយ​គ្រឿង​ពេជ្រ​ដ៏​មហាសាល​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី