• 2019-10-14 02:15:49
  • ព័ត៌មាន

អ្នក​គាំទ្រ​រាប់រយ​នាក់​នាំ​គ្នា​ធ្វើ​រឿង​មួយ​ក្នុង​ថ្ងៃ​កំណើត​របស់ Jimin

  • 2019-10-14 02:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ គឺ​ជា​ថ្ងៃ​កំណើត​គម្រប់​ខួប​ ២៤ ឆ្នាំ​របស់ Jimin សមាជិក​ BTS។ Army ដែល​ជា​អ្នក​គាំទ្រ​របស់ BTS ចំនួន ៦០០ នាក់​បាន​បរិច្ចាគ​ឈាម​ជូន​ដល់​ Central Seoul Blood Bank និង Busan Blood Bank  ព្រម​ទាំង Southwest Seoul Blood Bank។

ជាក់​ស្ដែង​ អ្នកគាំទ្រ​ច្រើន​ជាង ៧១០ នាក់​បាន​ទៅ​ដល់​ទី​តាំង​បរិច្ចាគ​ឈាម ប៉ុន្តែ​អ្នក​គាំទ្រ​ប្រមាណ​ ៦១៦ នាក់​ប៉ុណ្ណោះ​បាន​បរិច្ចាគ​ឈាម ព្រោះ​ពួក​គេ​មាន​សុខ​ភាព​ល្អ​គ្រប់​គ្រាន់​ ដើម្បី​ផ្ដល់​ឈាម​។

លើស​ពី​នេះ​ទៅ​ទៀត​នោះ អ្នក​គាំទ្រទាំង​នោះ​ក៏​បាន​ផ្ដល់​ជា​កាដូ​ជូន​ដល់​អ្នក​ដែល​បាន​បរិច្ចាគ​ឈាម​ផង​ដែរ​ ដោយ​ប្រើ​ឈ្មោះ​របស់​ Jimin។

ខណៈ​នោះ​ដែរ អ្នក​តំណាង​នៃ​មណ្ឌល​បរិច្ចាគ​ឈាម​ ក៏​បាន​ប្រកាស​ថា ពួក​គេ​កំពុង​តែ​មាន​គម្រោង​សរសេរ​ជា​សំបុត្រ​ ដើម្បី​ជា​ការ​អរគុណ​ជូន​ដល់​ Jimin និង​អ្នក​គាំ​ទ្ររបស់ BTS។

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់