• 2019-10-14 03:44:03
  • ព័ត៌មាន

កាន់តែប្លែក! កម្មវិធីថ្មី «ឆ្ងាញ់ Check In» គ្រោងបង្ហាញអាហារប្លែក ឆ្ងាញ់ តាមហាងល្បីៗ

  • 2019-10-14 03:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេស និងកាន់តែប្លែកអារម្មណ៍ ជាមួយនឹងកម្មវិធីដ៏ថ្មីស្រឡាងរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន មានឈ្មោះថា «ឆ្ងាញ់ Check In» ជាកម្មវិធីដែលផ្ដល់ជូនទស្សនិកជនមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងនាំអារម្មណ៍ប្រិយមិត្ត ទៅភ្លក់រសជាតិអាហារឆ្ងាញ់ៗនៅហាងល្បីៗគ្រប់ទីកន្លែង ជាមួយនឹងវត្តមានពិធីករ និងពិធីការិនីជាច្រើនរូបរួមមាន លោក វ៉ៃហាំង កញ្ញា យូប៊ីន លោក អេដវីន លោក សារ៉ាវ៉ាន់ កញ្ញា ធីតា និងលោក យឹម ណារ៉ា។

អ្នកទាំង ៦រូប នឹងចាប់ដៃគូគ្នា ធ្វើដំណើរទៅដល់ទីតាំងសំខាន់ៗដែលមានអាហារឆ្ងាញ់ និយាយរួមគឺថា ឱ្យតែហាងណាដែលល្បីថាមានរបស់ឆ្ងាញ់ គឺ «ឆ្ងាញ់ Check In» ដឹងតែទៅដល់ទីនោះ។

រយៈពេល៣០នាទី នៃកម្មវិធី «ឆ្ងាញ់ Check In» យើងនឹងទៅផ្ដិតយកទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍នៅតាមទីតាំងផ្សេងៗមកបង្ហាញជូនប្រិយមិត្តចំនួន ៣ វគ្គសំខាន់ៗ រួមមាន វគ្គទី១ «Check In អាហារថ្ងៃត្រង់» ដែលនៅក្នុងវគ្គនេះពីធីករដ៏ស្រស់ស្អាតស្រស់សង្ហារបស់យើង នឹងនាំទស្សនិកជនទៅដល់ហាងល្បីៗ ដើម្បីបង្ហាញជូនពីប្រភេទអាហារថ្ងៃត្រង់ដ៏សំបូរបែប ថែមទាំងជម្រាបជូនពីតម្លៃអាហារតាមប្រភេទនីមួយៗផងដែរ។ ចំណែកវគ្គទី២ គឺ «Check In Coffee» បង្ហាញជូនអំពីប្រភេទភេសជ្ជៈឆ្ងាញ់ៗតាមហាងល្បីៗជាច្រើនកន្លែងដូចគ្នា។ ដោយឡែក វគ្គទី៣ គឺ «Check in អាហារពេលល្ងាច» ពិធីករមួយគូៗរបស់យើង នឹងរួមគ្នាធ្វើជាអ្នកត្រួសត្រាយផ្លូវ ដើម្បីនាំប្រិយមិត្តទៅភ្លក់រសជាតិអាហារពេលល្ងាចឆ្ងាញ់ៗ និងប្លែកៗពីកន្លែងមួយទៅកន្លែងមួយ។

សូមបញ្ជាក់បន្ថែមថា នៅចុងបញ្ចប់នៃវគ្គនីមួយៗក្នុងកម្មវិធី ពិធីករ ពិធីការិនីរបស់យើងនឹង Check In បង្ហាញទីតាំងហាងទាំងនោះ ដើម្បីឱ្យទស្សនិកជនបានដឹងបានស្គាល់។

បើចង់ជ្រាបច្បាស់ថា កម្មវិធី «ឆ្ងាញ់ Check In» នឹងបង្ហាញជូនចំណីអារម្មណ៍ប្លែកភ្នែកអ្វីខ្លះសម្រាប់ប្រិយមិត្តទស្សនិកជន? សូមកុំភ្លេចរង់ចាំតាមដានទស្សនា នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដែលក្នុងនោះ មានការគាំទ្រកម្មវិធីដោយ ស្រាបៀរអានឆ័រ៕

អត្ថបទ៖ សូរ្យកាន្ត

មតិយោបល់