• 2019-10-14 05:10:00
  • ព័ត៌មាន

ក្ដីស្រឡាញ់ដូចបងប្អូន របស់តារាប្រុស ៤គូ នេះធ្វើឲ្យអ្នកគាំទ្ររំភើបបំផុត

  • 2019-10-14 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តភាព​ គឺជា​អ្វី​ដែល​មនុស្ស​មិនអាច​ខ្វះបាន ហើយ​ក្ដី​ស្រឡាញ់​ ការ​បារម្ភ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ ពិត​ជា​សំខាន់​ណាស់។ ក្រឡេក​មក​មើល​សង្គម​ K-Pop វិញ​ អ្នក​គាំទ្រ​តែង​ចាប់អារម្មណ៍​ជានិច្ច​ចំពោះ​ការ​ស្រឡាញ់​រាប់អានប្រៀបដូច​បងប្អូន​រវាង​តារាៗ​សំណព្វ​ចិត្ត​របស់​ខ្លួន ហើយ​អ្នក​ដែល​អ្នកគាំទ្រ​ស្រឡាញ់​ជាងគេ​មាន៖

១. Chanyeol និង Baekhyun (ChanBaek)

ក្រុម​ EXO នឹង​ស្ងប់​ស្ងាត់​ បើ​គ្មាន​សមាជិក​ ២​នាក់នេះ​ ព្រោះ​ពួកគេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​លេង ដើរ​ញ៉ោះ​សមាជិក​ក្នុង​ក្រុម​ ពិសេស​គ្នា​គេ​ទាំង​ ២​នាក់។ អ្នក​ទាំង​ ២ ត្រូវ​អ្នក​គាំទ្រ​លើក​ថា​ជា​បងប្អូន​ល្អ​នឹង​គ្នា ដោយសារ​កាយវិការជិតស្និទ្ធ ​លេង​សើច​ដាក់គ្នា និង​ស្រឡាញ់ យក​ចិត្តទុកដាក់នេះ​​ឯង។ អ្វី​ដែល​កាន់​តែ​រំភើប ពេល​ទៅណា​មក​ណា​ម្ដងៗ Chanyeol តែង​ការពារ​សមាជិក​រួម​ទាំង​អស់ រួមទាំង​ Baekhyun ផង ដោយសារ​លោក​មាន​កម្ពស់​ខ្ពស់ជាងគេ។ សកម្មភាព​បែប​នេះ​ ប្រៀប​ដូច​លោក​ជា​បងប្រុស​ការពារ​ប្អូន​អ៊ីចឹង​ ទោះ​បី​ Chanyeol អាយុ​ប្អូន​ Baekhyun ៦ខែក៏ដោយ។

២. V និង​ Jungkook (VKook)

អាច​និយាយ​បាន​ថា​ BTS មាន ឈ្មោះ​ល្បី​ក៏​ដោយសារ​​ក្ដី​ស្រឡាញ់​របស់​សមាជិក​ម្នាក់ៗ​ទៅឲ្យគ្នា​ដែរ។ ក្រុម​នេះ​ជា​ក្រុម​ ដែល​អ្នកគាំទ្រ​លាន់មាត់​ថា​មានភាព​ជិតស្និទ្ធនឹង​គ្នា​​ជាង​ក្រុម K-Pop ដទៃ​ទៀត។ ពួកគេ​ខំ​សាង​អ្វីៗ​គ្រប់យ៉ាង​តាំង​ពី​ដៃទទេ​ រហូត​ក្លាយ​ជា​ក្រុម​ចម្រៀង​ល្បី​លំដាប់​ពិភពលោកដូចសព្វថ្ងៃ។ សមាជិក​ទាំង​ ៧​ស្រឡាញ់គ្នាប្រៀបដូច​បងប្អូន​ទៅហើយ គ្រាន់​តែ​អ្នក​ដែល​ Fan ចាប់អារម្មណ៍​ជាងគេ​គឺ V និង​ Jungkook។ គ្រប់​ពេល​ទៅណាមកណា ធ្វើ​អ្វី​ក៏​ដោយ​ V តែង​លេង​ជាមួយ​ Jungkook របស់​គេ​ច្រើន​ជាងគេ ហើយ​ក៏​តែង​ឱប និងមើលថែការពារ​ជាប់រហូត​ដែរ។ កាយវិការ​ទាំង​នេះ​ហើយ​ ចងចិត្ត​អ្នកគាំទ្រ​កាន់​តែ​ពេញចិត្ត​នឹង​ភាព​ជាបងប្អូន​របស់​ពួកគេ​ខ្លាំង​ឡើងៗ។

៣. B.I និង​ Bobby (Double B)

ទោះ​បី​​ B.I សម្រេច​ចិត្ត​ចាកចេញ​ពីក្រុម​ក៏ពិតមែន តែ​សម្រាប់​អ្នក​គាំទ្រ លោក​នៅ​តែ​ជា​ផ្នែក​របស់ iKON ដដែល។ ក្ដី​ស្រឡាញ់​ ការ​រាប់​អាន​រវាង​លោក​ និង​ Bobby ពិត​ជា​មិនអាច​កាត់ថ្លៃ​បាន​ ពួកគេ​ធ្វើ​ឲ្យ​មហាជន​រំភើប​បំផុត​ ពេល​បង្ហាញ​កាយវិការ​យកចិត្តទុកដាក់ លេង​សើច​ដាក់គ្នា​គ្រប់ពេល​ ពេល​ពួកគេ​នៅ​ជុំគ្នា។ នេះ ហើយ​ជា​មិត្តភាព​ដ៏​មាន​តម្លៃ​ដែល​មិនសរសើរ​មិនបាន។

៤. Ong Seung Woo និង​ Kang Daniel (OngNiel)

តាំង​ពី​ចូល​រួម​កម្មវិធី "Produce 101” រដូវកាលទី២មក​ អ្នកគាំទ្រ​កត់ចំណាំសកម្មភាព​ Daniel និង​ Seung Woo ជាងគេ​ ព្រោះ​អ្នក​ទាំង​ ២​តែង​លេង​សើច​ដាក់គ្នា និង​ធ្វើ​អ្វី​ជាមួយ​គ្នា​ច្រើន​ជាង​មិត្ត​ដទៃទៀត។ ត្រឹម​ ១ឆ្នាំ​ប៉ុណ្ណោះ​ មិត្តភាព​នេះ​ក៏​កាន់​តែ​ល្អ​ឡើងរហូត​ធ្វើឲ្យ​ពួកគេ​ក្លាយ​ជា​មិត្តជិតស្និទ្ធ​នឹង​គ្នា ឬ​អាច​ហៅ​បាន​ថា​ជា បងប្អូនល្អ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់