• 2019-10-15 00:25:00
  • ជីវិតតារា

ទី​បំផុត! វីដេអូ​ចម្រៀង​ផ្លូវ​ការ​​បទ «ឆ្ងាយ» អាច​បង្ហោះ​ចូល​ក្នុង​ YouTube បាន​ហើយ

  • 2019-10-15 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ វីដេអូ​ចម្រៀង​ផ្លូវ​ការ​បទ «ឆ្ងាយ» ទីបំផុត​ក៏​អាច​ប្រើ​ប្រាស់​បាន​ដោយ​អាច​បង្ហោះ​ចូល​ទៅ​ក្នុង​គណនី​ YouTube ផ្លូវ​ការ​របស់ SmallWorld SmallBand បាន​ដោយ​ជោគ​ជ័យ​។

ក្រុម​តូច​បាន​បង្ហោះ​សារ​មួយ​ក្នុង​គណនី Facebook ​ដែល​បាន​សរសេ​រថា៖ «ទីបំផុត! ពួក​យើង​ទទួល​បាន​សិទ្ធិ ក្នុងការ​ប្រើប្រាស់​បទ​នេះ​បាន​វិញ​ហើយ»។

វីដេអូ​ចម្រៀង​នេះ​ផ្ទាល់​ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ថត​នៅ​ឯ​ប្រទេស​អាមេរិច ដោយ​ម្ចាស់​បទ​ជា​តួ​សម្ដែង និង​ថត​ដោយ សៀវ​ភីង​។

គួរ​រំលឹក​ផង​ដែរ​ថា បញ្ហា​នៃ​ការ​ខក​ខាន​មិន​អាច​បង្ហោះ​បទ​នេះ​ចូល​ទៅ​ក្នុង​ YouTube បាន​ដោយ​សារ​តែ​មាន​គណនី​​មួយ​បាន​បង្ហោះ​បទ​នេះ​មុន​ ហើយ​បាន​ដាក់​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។

ម្ចាស់​បទ​នេះ​ផ្ទាល់ ម៉ម ពេជ្ជរិទ្ធ ក៏​ធ្លាប់​បង្ហោះ​នូវ​សារ​មួយ​ក្នុង​គណនី​ Facebook របស់​ខ្លួន​ ដែល​សរសេរ​អំពី​ការ​ខក​ចិត្តយ៉ាង​ខ្លាំង ​ទៅ​លើ​រឿង​ដែល​មិន​អាច​បង្ហោះ​ចម្រៀង​របស់​ខ្លួន​ចូល​ YouTube ផង​ដែរ​។

តោះ! ទស្សនា MV ​​បទ «ឆ្ងាយ» ទាំង​អស់​គ្នា៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម