• 2019-10-15 02:00:00
  • ព័ត៌មាន

តាំង​ពីចូលសិល្បៈរហូតដល់ឆ្នាំចុងបញ្ចប់នៃជីវិត Sulli បាន​សម្ដែងរឿងអ្វីខ្លះ?

  • 2019-10-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sulli ជា​តារា​ស្រី​វ័យក្មេង​ដែល​លេច​មុខ​ភ្លាម​ បាន​ធ្វើ​ឲ្យ​មហាជន​ស្រឡាញ់​ចូលចិត្ត​តាំង​ពី​ក្មេង​ រហូត​ធំពេញវ័យ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ ពេល​នេះ​អ្នក​គាំទ្រ​លែង​បាន​ឃើញ​ការ​សម្ដែង​ថ្មីៗ និង​វត្តមាន​លើ​វិថី​សិល្បៈ​របស់​នាង​ទៀត​ហើយ ក៏​ព្រោះ​តែ​នាង​បាន​បញ្ចប់ជីវិត​ទាំង​នៅវ័យ​ក្មេង​ បន្សល់​ត្រឹម​ការ​អាឡោះអាល័យ​ពី Fan។

យ៉ាង​ណា​មិញ​ ក្រៅ​ពី​ជា​តារាចម្រៀង​ នាង​ក៏​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​សម្ដែង​ផងដែរ។ ស្នាដៃ​ភាពយន្ត​ដែល​នាង​បាន​បន្សល់​ទុក​ នឹង​នៅតែ​ជា​ចងចាំ​ល្អ​សម្រាប់​អ្នក​គាំទ្រទាំងអស់។

ចង់​ដឹង​ថា​ តាំង​ពី​ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៩តើ Sulli បាន​សម្ដែង​រឿង​អ្វីខ្លះ​ សូម​មក​ដឹង​ដូចតទៅ៖

*ភាពយន្តខ្នាតធំ

ឆ្នាំ ២០០៧ សម្ដែង​រឿង​ "Punch Lady" ជាតួ Gwak Chun Sim

ឆ្នាំ ២០០៨ សម្ដែងរឿង "BABO" ជាតួ Young Jiho

ឆ្នាំ ២០១០ បញ្ចូលសម្លេងក្នុង​​រឿង​ "A Turtle's Tale: Sammy's Adventures" ជាតួ Shelly

ឆ្នាំ ២០១៤ សម្ដែង​រឿង​ "The Pirates" ជាតួ Heuk Myo

ឆ្នាំ ២០១៤ សម្ដែង​រឿង​ "Fashion King" ជាតួ Kwak Eun Jin

ឆ្នាំ ២០១៧ សម្ដែង​រឿង​ "Real" ជា​តួ Song Yoo Hwa

*ភាពយន្តភាគ

ឆ្នាំ ២០០៥ សម្ដែង​ក្នុង​កម្មវិធី​រឿងខ្លី​ប្រចាំសប្ដាហ៍ "Drama City"

ឆ្នាំ ២០០៥ សម្ដែង​រឿង​ "Ballad Of Seodong" ជាតួព្រះនាងតូច Seonhwa

ឆ្នាំ ២០០៥ សម្ដែងរឿង​ "Love Needs a Miracle" ជាតួ Na Sun Ju

ឆ្នាំ ២០០៦ សម្ដែងរឿង "Vacation" ជាតួ​ Jin Joo

ឆ្នាំ ២០១០ សម្ដែងរឿង "Oh! My Lady" ជាតួតារាបង្ហាញម៉ូដ

ឆ្នាំ ២០១២ សម្ដែងរឿង "To the Beautiful You" ​ជាតួ Goo Jae Hee

ឆ្នាំ ២០១៩ សម្ដែងរឿង "Hotel Del Luna" ជាតួ Jung Ji Eun

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់