• 2019-10-16 02:43:41
  • ព័ត៌មាន

ក្រោយពីរំភើប​នឹង​សារជូនពរថ្ងៃកំណើត Jimin តបការអរគុណភ្ជាប់រូប ៣សន្លឹក​

  • 2019-10-16 02:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ ២០១៩​ Jimin សមាជិក​ BTS ឈាន​ចូល​ដល់​អាយុ​ ២៤ឆ្នាំ​ហើយ​ ហើយ​ចំ​ថ្ងៃ​ខួប​កំណើត​ ១៣ ខែតុលា លោក​ក៏​បាន​ទទួល​សារជូន​ពរ​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រជុំវិញ​ពិភពលោក។

ក្រៅ​ពី​បង្ហាញ​ក្ដី​ស្រឡាញ់​តាមរយៈ​សារជូនពរ Fan មួយ​ចំនួន​ក៏​ថែម​ទាំង​បាន​ធ្វើ​ពិធី​ខួប​កំណើត​អបអរ​តូច​ធំ​ ជា​លក្ខណៈជប់លៀង ខ្លះ​ធ្វើ​អំពើ​ល្អ​ជួយ​សង្គម​ មាន​បរិច្ចាគ​ឈាម​ជា​ដើម។ ប្រការ​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ ជាប់​ Trending ចំនួន​ Hashtag ដល់ទៅ​ ២០​ ក្នុង​ពេល​តែមួយ​ ជាហេតុ​បំបែក​កំណត់​ត្រា​ពិភពលោក​ ហើយ​ក៏​ជារឿង​ភ្ញាក់​ផ្អើល​ស្មាន​មិនដល់​សម្រាប់ Jimin ស្របពេល​កំពុង​សម្ដែង​នៅ​អារ៉ាប៊ីសាអូឌីត។

ដើម្បី​ថ្លែង​អំណរ​គុណ​នូវ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​អ្នក​គាំទ្រ​ Jimin ក៏​បាន​បង្ហោះសារ​មួយ​លើ Twitter សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​ពួកគេ​ធ្វើ​ចំពោះ​លោក​ក្នុង​ថ្ងៃ​កំណើត។ jimin សរសេរថា៖ «ខ្ញុំ​សុំទោសដែលតប​ការ​ថ្លែង​អំណរគុណ​ដល់អ្នកគ្រប់គ្នា​យឺត​បន្តិច។ ខ្ញុំ​គេង​ច្រើនណាស់។ មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ពិធី​អបអរ​ថ្ងៃ​កំណើត​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​បំផុត។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ខ្លួន​ឯង​ហ្នឹង​ជា​តួឯកអ៊ីចឹង។ អរគុណ​គ្រប់គ្នាខ្លាំង​ណាស់ ដែល​ធ្វើ​ឲ្យ​ថ្ងៃ​ខួប​កំណើត​មិនសូវ​សំខាន់​របស់​ខ្ញុំ​ឲ្យ​ទៅ​ជា​រឿង​មានន័យ​បំផុត​បែប​នេះ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា»។

អមជាមួយ​សារ​នោះ​ សមាជិក​ពូកែ​ស្រែក​របស់ BTS រូបនេះ​ក៏​បាន​ភ្ជាប់​ជាមួយ​រូបភាព​លោក​លេង​លើទឹកកក​ចំនួន​ ៣​សន្លឹក​ផងដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់