• 2019-10-16 04:05:08
  • ព័ត៌មាន

ក្រុម​តូច ឬ SWSB ប្រកាស​ចេញ​អាល់​ប៊ុម​ថ្មី ជាមួយ​នឹង​ដំណឹង​ដ៏​ពិសេស​មួយ​ទៀត

  • 2019-10-16 04:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​តុលា កន្លង​ទៅ ក្រុម SmallWorld SmallBand បាន​ប្រកាស​ចេញ​អាល់​ប៊ុម​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «SmallWorld SmallBand» ដែល​បាន​ធ្វើ​ឡើង​នៅ​ Smart Shop មុនី​វង្ស​។

អាល់​ប៊ុម​ថ្មី​នេះ​ គឺ​ចង់​និយាយ​អំពី​ក្ដី​ស្រឡាញ់ ជី​វិត​ និង​ការ​ទទួល​ខុស​ត្រូវ ពោល​គឺ​ជា​ការ​ធំ​ដឹង​ក្ដី​ ហើយ​ក្រុម​តូច​បាន​ចំណាយ​ពេល ១៥ ខែ ដើម្បី​តាក់​តែង​អាល់​ប៊ុម​នេះ​ឡើង​។

អាល់​ប៊ុម «SmallWorld SmallBand» នេះ​មាន​ចំនួន​សរុប ១២ បទ ដោយ​ ៦ បទ​ដំបូង លោក​អ្នក​អាច​រក​ស្ដាប់​បាន​នៅ​ក្នុង​កម្ម​វិធី​ទូរសព្ទ​ដៃ Pleng by Smart ។ ចំណែក​ឯ ៦ បទ​ផ្សេង​ទៀត​នឹង​ចេញ​នៅ​ដើម​ខែ​មករា ឆ្នាំ ២០២០។

ភ្ជាប់​ជាមួយ​នឹង​ការ​ប្រកាស​អាល់​ប៊ុម​ថ្មី​នេះ​ ក្រុម​ តូច ឬ SWSB ក៏​បាន​ប្រកាស​ថា ពួកគេ​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ផ្ទាល់​ខ្លួន​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខ​នេះ នៅ​ឯ សាល​ជាន់​ទី ៣ ផ្សារ​ទំនើប AEON Mall Sen Sok ។

អ្នក​គាំទ្រ​របស់ SmallWorld SmallBand អាច​មក​ទទួល​យក​សំបុត្រនៃ​ការ​ប្រគំ​តន្ត្រី​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ​ ប្រសិន​បើ​លោក​អ្នក​ជាអ្នក​ប្រើ​ប្រាស់​កម្មវីធី​ទូរសព្ទ​ដៃ Pleng Pro by Smart ។ រី​ឯ​អ្នក​ដែល​មិន​មែន​ជា​អ្នក​ប្រើ​ប្រាស់ Pleng Pro by Smart លោក​អ្នក​អាច​ជាវ​សំបុត្រ​បាន​ដែល​មាន​តម្លៃ ៣ ដុល្លារប៉ុណ្ណោះ។

រាល់​ការ​ទៅ​ទទួល​យក​និង​ជាវ​សំបុត្រ​ លោក​អ្នក​អាច​ទៅ​សាខា Smart Shop ​ចាប់​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា នេះ​ត​ទៅ​នៅ​ Smart Shop មុនីវង្ស Smart Shop កោះ​ពេជ្រ Smart Shop AEON Mall ១ & ២ និង Smart Shop TK Avenue។

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម