• 2019-10-16 07:30:00
  • ស្ទីលតារា

ប្រុស​ស្អាត​វ័យ​១៤​ឆ្នាំមុខ​ដូច Jungkook កម្ពស់​១,៨៣ម ធ្វើ​ឲ្យ​បង​ស្រី​ៗ​សុខ​ចិត្ត​រង់​ចាំ​​ដល់​គ្រប់​អាយុ​ក៏​ព្រម

  • 2019-10-16 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​អាយុ​ទើប​តែ​១៤​ឆ្នាំ​ដោយ តែ​ក្មេង​ប្រុស​ម្នាក់​បាន​កំពុង​ធ្វើ​ឲ្យ​បង​ស្រី​ជា​ច្រើន​តំរង់​ជួរ​ដើម្បី​ចាំ​រូប​គេ​ធំ​ពេញ​វ័យ​។

កើត​មក​ជា​មនុស្ស​ស្រី ភាគ​ច្រើន​តែង​ចង់​បាន​បុរស​ម្នាក់​ដែល​ចាស់​ទុំ​ជាង​ខ្លួន មាំទាំ​ជាង​ខ្លួន ក៏​ដូច​ជារឹង​មាំ​ជាង​ខ្លួន ដើម្បី​ជា​ខ្នង​បង្អែក ជា​កន្លែង​ផ្ដល់​កម្លាំង​ចិត្ត​​រាល់​ពេល​ត្រូវ​ការ​ ក៏​ដូច​ជា​កន្លែង​ផ្ដល់​យោបល់​រាល់​ពេល​យើង​មាន​បញ្ហា ដ្បិត​​គេ​អាយុ​ច្រើន ឆ្លង​កាត់​ក៏​ច្រើន​ជាង​យើង។

យ៉ាងណាក្ដី សម័យកាល​ជឿន​លឿន ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន ទោះ​បី​ជា​មាន​អាយុ​ក្មេង​ខ្លាំង តែ​រូប​សម្បត្តិ​វិញ​គឺ​ពេញ​រូប​ពេញ​រាង​ស្ដូក ដែល​ធ្វើ​ឲ្យ​បង​ស្រី​ ក៏​ដូច​ជា​ប្អូន​ស្រី​ជា​ច្រើន​លង់​ស្រលាញ់។

ជាក់​ស្ដែង មុន​នេះ​បន្តិច ទើប​តែ​លេច​មុខ​ក្មេង​ប្រុស​ម្នាក់​ទៀត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពីសំណាក់​បង​ស្រី​ៗ។ ប្រុស​ស្អាត​កើត​ឆ្នាំ​២០០៥ ឈ្មោះ Liu Miao Yun មក​ពី​ប្រទេស​ចិន។ ជាមួយ​នឹង​ទម្រង់​មុខ​ដូច​កំពូល​តារា​ចម្រៀង​កូរ៉េ Jung Kook ក្រុម​ចម្រៀង BTSទោះ​បី​ជា​មាន​អាយុ​១៤​ឆ្នាំ តែ​រូប​គេ​មាន​កំពស់​ដល់​ទៅ១,៨៣ម។ តាម​ការ​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ក្មេង​ប្រុស​រូប​នេះ​ចូល​ចិត្ត​ញ៉ាំ​របស់​ផ្អែម ហឹរ មី និង​ស៊ុប។ សព្វ​​​ថ្ងៃ​លោក​គឺ​ជា​តារា​កំពុង​ហ្វឹក​ហាត់​មួយ​រូប​របស់​ផលិតកម្ម​កម្សាន្ត​មួយ។

អាយុ​តិច​មិន​បាន​ធ្វើ​ឲ្យ​លោក​អត់​មាន​អ្នក​គាំទ្រ​ឡើយ ដោយ​អ្នក​គាំទ្រ​ស្រី​ដែល​មាន​អាយុ​បង​បាន​សរសេរ​លើ​គណនី​របស់​លោក​ថា ពួក​គេ​អាច​រង់​ចាំ​៤​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​រូប​លោក​គ្រប់​អាយុ​ហើយ​សុំ​ធ្វើ​ជា​គូ​ក៏​បាន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម