• 2019-10-16 09:16:00
  • ព័ត៌មាន

វុទ្ធា ម្ចាស់បទអូនសាសន៍អី និងតារាផ្សេងៗទៀតរួមគ្នាសម្តែងនៅក្នុងតន្ត្រីសប្បុរសធម៌និស្ស័យ

  • 2019-10-16 09:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសប្បុរសធម៌ថ្មីមួយដែលមានចំណងជើងថា “តន្ត្រីសប្បុរសធម៌និស្ស័យ” ដែលនឹងប្រារព្ធឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។ គោលបំណងនៃកម្មវិធីនេះគឺ អញ្ជើញអ្នកចម្រៀងនិងផ្តល់ឱកាសឲ្យយុវជនដែលមានសមត្ថភាពខាងសិល្បៈ ទាំងបុរាណ និងសម័យបានឡើងលើឆាកដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន។

មិនតែប៉ុណ្ណោះថវិកាដែលទទួលបានពីកម្មវិធី គឺយកមួយចំណែកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមួយចំណែកទៀតយកទៅទិញសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្វះខាត ព្រមទាំងជួយសាងសង់របងថ្មជូនសាលាបឋមសិក្សាច្រកល្អៀង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។

កម្មវិធីតន្ត្រីសប្បុរសធម៌នេះនឹងមានវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ចូលរួមសំដែង និងការចូលរួមពីអ្នកចម្រៀង Original Song ជាច្រើនផ្សេងទៀតដូចជា:

១. លោក ឈយ ពស៊ាង (ម្ចាស់បទ ព្រះនាង, Will you be my sister?)

២. លោក វុទ្ធា និង លោក SIVA (ម្ចាស់បទ ក្រមុំបីស្ទាយ, អូនសាសន៏អី?)

៣. កញ្ញា អ៊ុង វិសុទ្ធធីតា (ម្ចាស់បទ យើងជាអ្វីនឹងគ្នា?, ធ្លាប់ទេ?)

៤. លោក អាន សិលា (ម្ចាស់បទ គ្រាមួយ)

ក្រៅពីនេះមានទាំងក្រុមចម្រៀងនិងក្រុមរាំជាច្រើនទៀតដូចជា៖

  1. ក្រុមចម្រៀង Samrocker
  2. ក្រុមច្រៀង De'First
  3. ក្រុមច្រៀង Memo
  4. ក្រុមរាំ EOD
  5. ក្រុមរាំ RNB

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីយើងក៏សិល្បៈបុរាណដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរយើង ពោលគឺនឹងមានការសំដែងរបាំប្រពៃណីពី ក្រុម របាំខេមរៈចន្រ្ទទិត្យ ព្រមទាំងមានការសំដែងរឿងខ្លីពិសេសជូនទស្សនា ហើយអ្វីដែរពិសេសជាងនេះទៅទៀតនោះគឺនៅមានការរាំ លេងកម្សាន្តជាងចង្វាក់Electronic Dance Music (EDM) នៅចុងកម្មវិធីផងដែរ។

អ្នកចង់ចូលរួម កុំភ្លេចទិញសំបុត្រឥឡូវនេះតម្លៃត្រឹមតែ ២០០០០រៀល ហើយប្រសិនបើលោកអ្នកទិញជាសំបុត្រនិងអាវយឺតជាមួយគ្នាដែលមានតម្លៃសរុប ៤៤០០០រៀល នោះលោកអ្នកនិងទទួលបានអត្ថប្រយោជន៏ជាច្រើនពីការទិញនេះ។

ចង់ដឹងថាមានអត្ថប្រយោជន៏អ្វីខ្លះ កុំភ្លេចទាក់ទងទៅទូរស័ព្ទទាំងនេះ៖ ១. ០៩៦ ៥៤៥ ៣៧១៧/០៩៦ ២៥០ ៥៦១៦/០៦១ ៦៦៤ ៩៨៩១ ទីតាំង Who’s Tea Cambodia សាខា IFL

២. ០៧៧ ២៤៧ ៩១៣/០៩២ ៤៥៣ ៤៤៨/ ០៩២ ៦៣៣ ៣៩១ ទីតាំង Matcha Venture

៣. ០៩៦ ៨៥១ ០៩៥៩/ ០៨៥ ៦២៩ ៣៦០/ ០៩៥ ៧៦១ ៨៧៥ ទីតាំង Co- Creative Corner (TK)

៤. ០៨៦ ៨៧៥ ៧១១/ ០៨៥ ៤៩៩ ៩៥៩ ទីតាំង President Inspiring Library Café (ផ្សារធំថ្មី)

អត្ថបទ៖ Khun Pisith

មតិយោបល់