• 2019-10-16 09:29:22
  • ព័ត៌មាន

តារា​កូរ៉េជា​ច្រើន​​ផ្អាក​ និងលុបចោលគម្រោងសម្ដែង​ទាំង​អស់ ក្រោយមរណភាពរបស់ Sulli

  • 2019-10-16 09:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ព័ត៌មាន​មរណភាព​របស់ Sulli ផ្ទុះ​ឡើង​ភ្លាមៗ ហេតុ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាទូទៅ​ភ្ញាក់​ផ្អើល​ជាទី​បំផុត។ មិន​ត្រឹម​តែ​តារាៗ​ដែល​ត្រូវ​ជា​មិត្តជិតស្និទ្ធ​របស់ Sulli ទេ សូម្បី​តារា​ផ្សេង​ទៀត​ក៏​សុខ​ចិត្ត​ផ្អាក​ការ​ចេញ​សម្ដែង​ និង​ចេញ​អាល់ប៊ុម​ថ្មី​សិន​ដែរ ក្នុង​បំណង​ចូលរួមរំលែក​ទុក្ខ​ និង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់នេះ។

Sulli

តារា​ល្បីៗ​ជា​ច្រើន​នាក់​ប្រចាំពិភពសិល្បៈកូរ៉េ បាន​ប្រកាស​លើក​ថ្ងៃ​ចេញ​ផ្សាយ​ស្នាដៃ​ថ្មី​ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​លុប​ចោល​ការទៅចូល​រួម​កម្មវិធី​ផ្សេងៗ និង​សម្ដែង​ទៀត​ផង។

Seulgi
Kim Yoo Jung
Aron និង Baekho (ក្រុម​ NU'EST)

Seulgi (ក្រុម Red Velvet) និង​ Kim Yoo Jung បាន​លុបចោល​កាលវិភាគ​ចូល​រួម​កម្មវិធី​មួយ​នៅ​ថ្ងៃទី១៥ ខែតុលា។ រីឯ Aron និង Baekho (ក្រុម​ NU'EST) ពន្យារ​ពេល​ក្នុង​ការ​ទៅចូលរួម​កម្មវិធី​ "Jam Live” រហូត​ដល់​ថ្ងៃ​ទី ១៨ ខែតុលា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ Youngbin (ក្រុម SF9) និង Hyunsik (ក្រុម BTOB) បាន​លុប​ចោល​ថ្ងៃ​ត្រូវ​ Livestream ហើយ​ MONSTA X ឯណេះ​វិញ​ត្រូវ​ផ្អាក​​ចេញ​រូបថត​ Teaser របស់​អាល់ប៊ុម​ថ្មី។

MONSTA X

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ក្រុម​ K-Pop ជា​ច្រើន​ទៀត​បាន​សុំ​ផ្អាកការ​ផ្សាយ​វីដេអូ​ជា​ស៊េរី​សិន​ដូចជា៖ SEVENTEEN, IZ * ONE, WJSN, AB6IX ជា​ដើម។

Taeyeon

ដោយឡែក​ ងាក​មក​ Taeyeon វិញ​ក៏ជា​តារា​ SM ដែល​នឹង​ត្រូវ​បង្ហាញ​អាល់ប៊ុម​ថ្មី​ដែរ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​ផ្អាក​ដំណើរ​ការ​មួយ​រយៈសិន។ ចំណែក​មនុស្ស​ដំបូង​ដែល​ប្រកាស​លុប​ចោល​គម្រោង​ចេញ​ស្នាដៃ​ថ្មីនោះ​គឺ Amber។ តាម​ព័ត៌មាន​ វា​គឺ​ជា​ការ​ត្រឡប់​មក​ជួប​អ្នក​គាំទ្រ​ជា​ថ្មី​ និង​ដំបូង​បង្អស់​របស់​នាង​ក្នុង​នាម​ជា​តារា​ទោល ក្រោយ​ចាកចេញ​ពី​ផលិតកម្ម SM។

f(x)

ចំណែក​ Victoria ដែល​កំពុង​មមាញឹកថតរឿងនៅ​ប្រទេស​ចិន​ ក៏​ត្រូវ​ផ្អាក​ការងារ​សិន​ និង​ធ្វើ​ដំណើរ​ជា​បន្ទាន់​ ដើម្បី​មក​ចូលរួម​បុណ្យសព​ Sulli។ Luna វិញ​បាន​សុំ​ដក​ខ្លួន​មួយរយៈ ពីការ​សម្ដែង​ Musical "Mamma Mia!” ក៏ព្រោះ​តែ​នាង​រន្ធត់ចិត្ត​ខ្លាំង​ពេក​ ចំពោះ​ការ​បាត់បង់​នេះ។

IU

ជាមួយ​គ្នា​នេះ​ IU ដែល​ត្រូវ​បាន​គេ​ដឹង​ថា ក៏ជា​មិត្ត​ល្អ​របស់ Sulli ក៏​ត្រូវ​ផ្អាក​ការ​ចេញ​អាល់ប៊ុម​ថ្មី​ដែរ។ នេះ​បើ​តាម​អ្វី​ដែល​ផលិតកម្ម​របស់​នាង​គឺ Kakao M បាន​ប្រកាស​លើ Twitter។

Super Junior

ចូល​ដល់​ Super Junior ក៏​ជា​ក្រុម​ដែល​ត្រៀម​បង្ហាញ​អាល់ប៊ុម​ថ្មី​ទី ៩​ដែរ ប៉ុន្តែ​គ្រប់​យ៉ាង​ត្រូវ​ផ្អាកទាំង​អស់ ស្របពេល​ SuperM ដែល​កំពុង​ជោគជ័យ​ខ្លាំង​នៅ​អាមេរិក​ឯណោះ​ក៏​រំសាយ​គម្រោង​ថត​កម្មវិធី​ "SuperM: The Beginning” ឲ្យ​ទូរទស្សន៍​ SBS ដែរ។ សូម្បី​ Donghae ក៏​មិនបាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​រៀប​ចំ​ដោយ​អ្នក​គាំទ្រ​ ដើម្បី​អបអរថ្ងៃ​កំណើត​លោកដែរ។

SuperM

កម្មវិធី​នៅ​ថ្ងៃ​ទី ១៦ ខែតុលា នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ដែល​ត្រូវ​មាន​ការ​ចូលរួម​របស់​ Kang Daniel ត្រូវ​ពន្យារ​ពេល​ រៀបចំ​ជា​ថ្មី​នៅ​ថ្ងៃ​ទី២៣ ខែតុលាវិញ។

Kang Daniel
N.Flying

មិនទាន់​អស់​ទេ សម្រាប់​ក្រុម​ N.Flying ដែល​នឹង​ត្រូវ​វិល​មក​ជួប​អ្នកគាំទ្រ​ជាមួយ​ស្នាដៃ​ថ្មីរបស់​ខ្លួន ក៏​ត្រូវ​នៅ​ស្ងៀម​សិន​ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ Sulli៕

ប្រភព៖ Koreaboo | Kenh14 | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់