• 2019-10-17 04:21:10
  • ព័ត៌មាន

សាស្ត្រាចារ្យចិត្តវិទ្យា៖ វត្តមាន Sulli ក្នុងកម្មវិធី "The Night of Hate Comments" គ្រោះថ្នាក់បំផុត

  • 2019-10-17 04:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោល​បំណង​នៃ​កម្មវិធី​ពិត​ជា​ល្អ​ គឺ​ចង់​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​មហាជន​ទូទៅ​ឲ្យ​មាន​ការ​ស្គាល់កាន់​តែ​ជ្រៅ​ពី​ក្រមសីលធម៌​ ប៉ុន្តែ​វា​មិន​ស័ក្ដិសមនឹង Sulli ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​ Kwon អ្នក​ជំនាញ​ផ្នែក​ចិត្តវិទ្យា។

សាស្ត្រាចារ្យ​ចិត្តវិទ្យា Kwon Young Chan

វិបសាយ​ Edaily ទើប​តែ​បង្ហាញ​បទសម្ភាស​របស់​ពួកគេ​ ជាមួយ​សាស្ត្រាចារ្យ Kwon Young Chan ​ជនជាតិ​កូរ៉េ​ដំបូង​ដែល​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ចិត្តវិទ្យាដ៏​ល្បី។

សាស្ត្រាចារ្យ​រូបនេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​ ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ព្យាបាទ​ និង​ពន្យល់​នូវ​ហេតុផល​មួយ​ចំនួន​ដែលបញ្ជាក់​ថា​ អាន​ Comment ទាំង​នោះ​គឺ​ពិត​ជា​គ្រោះ​ថ្នាក់​បំផុត​ ទាំង​តារាថ្មី ទាំង​តារា​ចាស់ៗ​ដែល​មាន​បទពិសោធន៍​ច្រើន​លើ​អាជីពនេះ។

«អាច​ទៅ​រួច​ដែរ ដែល​ Sulli អាច​យកឈ្នះចំពោះ​ Comment មិនល្អ​ទាំងនោះ ព្រោះ​នាង​ក៏​ជា​តារា​ស្រី​មាន​បទ​ពិសោធន៍​យូរឆ្នាំ​ដែរ ប៉ុន្តែ​ខ្ញុំតែង​តែ​គិត​ថា​ នៅតែគ្រោះ​ថ្នាក់ ក៏ដោយសារ​ការ​បញ្ចេញ​មតិ​ក្នុង​ន័យ​មិន​ល្អ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ្នកណា​ម្នាក់​​ខឹង​ ឬ​មិន​សប្បាយ​ចិត្ត​ រហូត​ធ្លាក់ខ្លួនលង់​អារម្មណ៍​ទាំង​នោះ​ដោយ​ឯកឯង»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​ Kwon។

បន្ថែម​ពី​លើ​នោះ​ អ្នកជំនាញ​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា​ កម្មវិធី​ "The Night of Hate Comments" របស់​ទូរទស្សន៍​ JTBC ជា​កម្មវិធី​ល្អ​ ប៉ុន្តែ​វា​នៅ​មិនទាន់​ត្រូវ​នឹង​ Sulli ទេ។ លោក​ពន្យល់​ថា​ ដោយ​បាន​លើក​ពី​អ្វី​ដែល Sulli បាន​សារភាព​ក្នុង​កម្មវិធី​ជា​ច្រើន​ដង​ ថា​នាង​ជា​មនុស្ស​ម្នាក់​ដែល​រង​អារម្មណ៍​ស្ត្រេស​ពី​រឿង​រ៉ាវ​របស់​មនុស្ស​ដទៃ​ជុំវិញ​ខ្លួន។

លោក​ Kwon បាន​និយាយ​ ដោយ​វែកញែក​យ៉ាង​ល្អិតល្អន់​អំពី​ការ​យល់​ឃើញ​របស់​លោក​ ទាក់ទង​នឹង​អ្វី​ដែល Sulli ត្រូវ​ឆ្លងកាត់​ក្នុង​នាម​ជា​តារាដែល​ចួល​ក្នុង​ពិភពសិល្បៈ​ទាំង​វ័យ​ក្មេង។ នាង​ខិតខំ​ធ្វើ​ការ​ណាស់ច្រើនឆ្នាំមកនេះ រហូត​គ្មាន​ពេល​មើល​ថែ​ខ្លួន​ឯង។ ជា​រឿយៗ អ្វី​ដែល​នាង​ និយាយ​ ឬបង្ហាញ​នូវ​កំណត់សម្គាល់ផ្សេងៗលើ​បណ្ដាញ​ផ្សព្វផ្សាយ​ អាច​ជា​អ្វី​ដែល​នាង​ចង់​បាន​ និង​ចង់​ធ្វើ​បំផុត។

ជាការពិត​ Sulli បាន​ចូលរួម​ក្នុង​កម្មវិធី​ "The Night Of Hate Comments" ក្នុង​នាម​ជា​ពិធីការិនី ដែល​ត្រូវ​អាន​ Comment រិះគន់​ជា​ច្រើន​របស់​អ្នក​គាំទ្រ​ ហើយ​ឆ្លើយ​រាល់​សំណួរ​ទាំងអស់នោះ។ ប៉ុន្តែ​នៅ​ក្នុង​កម្មវិធី​នេះ​ នាង​តែង​និយាយ​ប្រហើរ​ជា​រឿយៗ​ពី​វិបត្តិ​ផ្លូវ​ចិត្ត​ និង​ក្ដី​តប់​ប្រមល់​ដែល​នាង​មានជានិច្ច៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់