• 2019-10-17 06:51:59
  • ព័ត៌មាន

មានអ្នកឃើញ Krystal បង្ហាញខ្លួនស្ងាត់ៗនៅបុណ្យសពរបស់ Sulli យំឡើងហើមភ្នែក

  • 2019-10-17 06:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​ វិបសាយ​ Koreaboo បាន​ផ្សាយ​ថា​ទាំង​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​របស់​ Sulli នឹង​ជុំគ្នាជូន​ដំណើរ​ Sulli ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ១៧ ខែតុលា​នេះ។ ក្នុង​នោះ​វិបសាយ​ដដែល​បាន​បញ្ជាក់​ពី​វត្តមាន​របស់​សមាជិក​រួម​ក្រុម f(x) ៣នាក់​របស់​ Sulli រួម​មាន​ Amber, Victoria និង​ Luna ប៉ុន្តែ​មិន​មាន​ Krystal ទេ​ ជាហេតុ​អ្នកគាំទ្រ​មួយ​ចំនួន​ធំ​កើត​ក្ដី​បារម្ភ​ជាខ្លាំងចំពោះ​នាង។

Sulli

ទោះ​ជា​វិបសាយ​ធំ​ប្រចាំ K-Pop មួយ​នេះ​មិន​បាន​បញ្ជាក់ ប៉ុន្តែ​ងាក​ទៅ​វិបសាយ​ល្បី​របស់​ចិន​ Sohu ឯណេះ​វិញ​ បាន​បង្ហើបឲ្យ​ដឹង​ទាក់ទង​នឹង​ Krystal។ វិបសាយ​នេះ​ បាន​លើក​ឡើង​ថា​ បន្ទាប់​ពី Krystal បាន​ដឹង​ដំណឹង​រន្ធត់​របស់​ Sulli នាង​ពិត​ជា​តក់​ស្លុត​ និង​យំ​ខ្លាំងណាស់ ហើយ​ក៏​បាន​ប្រញាប់​មក​ចូលរួម​បុណ្យសព​ភ្លាមៗដែរ។

Krystal និង​ Sulli

មនុស្ស​ដែល​បាន​ឃើញ​ Krystal នៅ​ទីតាំង​បុណ្យសព​នោះ​ បាន​ឲ្យ​ដឹង​ថា​ ដំបូង​គេ​មិន​ដឹង​ថា​នាង​មក​ទេ ប៉ុន្តែ​ក្រោយ​មក​ក៏​ឃើញ។ ប្រភពដដែល​បាន​បញ្ជាក់​ទៀត​ថា​ ភ្នែក​របស់ Krystal ក្រហម​ ឡើង​ហើម ហើយ​នាង​មាន​វត្តមាននៅ​ក្នុង​ពិធី​បុណ្យ​នេះ​ ៣ថ្ងៃ​ជាប់​គ្នា​ហើយ ដោយថ្ងៃ​ដំបូង​នាង​មក​ជាមួយ​ Luna និង​អ្នកគ្រប់គ្រង។ ថ្ងៃ​បន្ទាប់នាង​ក៏​មក​ដែរ ហើយ​នៅ​តែ​យំ​ខ្លាំង​ ដោយសារ​ការ​បាត់បង់​នេះ​ធំធេង​ពេក។

Sulli និង​ Krystal

យ៉ាង​ណា​មិញ​ ក្រឡេក​មើល​ទៅ​ពេល​ដំណឹង​មរណភាព​របស់​ Sulli ផ្ទុះ​ភ្លាម​ សមាជិក​ ៣នាក់​របស់ f(x) បាន​សម្រេច​ផ្អាក​ការងារ​ភ្លាមៗ ក្នុង​នោះ​រួម​មាន Amber, Victoria និង​ Luna ហើយ​ក៏​ថែម​ទាំង​មាន​ព័ត៌មាន​ច្បាស់​ការ​ថា​ពួកគេ​នឹង​មក​លា​ Sulli ជា​លើក​ចុងក្រោយ។ ប៉ុន្តែ​សម្រាប់ Krystal បែរ​ជា​មិន​មាន​ព័ត៌មាន​ណា​បញ្ជាក់​ ទើប​តែ​ពេល​នេះ​គ្រប់យ៉ាង​ក៏​បាន​បង្ហាញ​ ដូចនេះ​មានន័យ​ថា​សមាជិក​ទាំង​អស់​របស់ f(x) មក​ជុំគ្នា​ហើយ​ ដើម្បី​ជូន​ដំណើរ​ Sulli ទៅទី​ស្ងប់សុខ៕

f(x) group hug photo fxhug.gif

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់