• 2019-10-21 03:08:35
  • ព័ត៌មាន

អស្ចារ្យ! I'm On A Boat រដូវកាលទី២ កាន់តែធំជាងមុន កក្រើកជាងមុន និងកាន់តែសប្បាយជាងមុន​ទ្វេដង

  • 2019-10-21 03:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “I’m On A Boat 2” របស់ស្រាបៀរ Anchor រដូវកាលទី២ បានវិលត្រឡប់មកវិញសាជាថ្មីម្តងទៀតហើយ សម្រាប់ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ហើយអ្វីដែលកាន់តែអស្ចារ្យ និងរឹតតែពិសេសទៅទៀតនោះ ពិធីជប់លៀង Anchor Beer’s “I’m On A Boat 2” លើកនេះកាន់តែធំជាងមុន អស្ចារ្យជាងមុន កក្រើកជាងមុន ដោយមានអ្នកចូលរួមច្រើនជាងមុន ហើយក៏កាន់តែសប្បាយជាងមុនទ្វេដងទៀតផង។ ក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញ និងលេចធ្លោនៅកម្ពុជាមួយនេះ បានរៀបចំនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើម ដ៏កក្រើកមួយនេះនៅតាមដងទន្លេសាបក្នុងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកដែលបានឈ្នះពីការលេងហ្គេមទ្របាល់របស់ Anchor សរុបចំនួន ៩០នាក់ ត្រូវបានអញ្ជើញ និងអនុញ្ញាតឲ្យនាំមិត្តភក្តិម្នាក់ទៀត ចូលរួមក្នុងព្រឹត្តិការណ៍ជប់លៀង #ImOnABoat2 ដ៏អធឹកអធមនេះ ជាមួយនឹង idol របស់ពួកពួកនៅលើស្រឡាងដ៏ធំអស្ចារ្យ និងស្រស់ស្អាត ដែលត្រូវបានតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥតខ្ចោះរបស់ស្រាបៀរ Anchor ដោយពួកគាត់ត្រូវបានជិះកម្សាន្តតាមដងទន្លេសាប ដើម្បីរីករាយ និងគយគន់ថ្ងៃលិចនាវេលាល្ងាចដ៏សែនមនោរម្យ។

តាមតួលេខបានឲ្យដឹងថាមានភ្ញៀវសរុបប្រមាណ ២០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សែនសប្បាយរីករាយ និងកក្រើកនេះ ដែលវាជាចំនួនមួយដ៏ច្រើនទ្វេដងបើធៀបទៅនឹងព្រឹត្តិការណ៍កាលពីឆ្នាំមុន នេះក៏ដោយសារតែប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ព្រឹត្តិការណ៍ប្រភេទនេះផងដែរ។ អ្នកចូលរួមក្នុងពិធីជប់លៀងទាំងអស់បានរាំលេងកម្សាន្តសប្បាយរហូតដល់យប់ដោយមិនជិនណាយជាមួយភ្ញៀវកិត្តិយស រួមនឹងឌីជេល្បីៗដែលបានលេងបទ Remix ជាច្រើន ដើម្បីញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពអ៊ូអរ ហើយអ្នកចូលរួមក៏រីករាយផងដែរនឹងការប្រគំតន្រ្តីយ៉ាងពិសេសដែលបានបន្លឺឡើងក្នុងរាត្រីដ៏សែនសប្បាយរីករាយនោះ តាមរយៈបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្ត ការសម្តែង នឹងការច្រៀងពីសំណាក់សិល្បករ សិល្បការិនី និងកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ហ្សូណូ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស។

កម្មវិធីកម្សាន្តបានចាប់ផ្តើមនៅលើគោក ដោយមានការលេងហ្គេមសប្បាយៗប្លែកៗជាច្រើនដូចជា Pucker Up (ជញ្ជូនកូនបាល់ដាក់ក្នុងបំពុងដោយប្រើមាត់) Floatacious (គរកំប៉ុងសូដាក្នុងចានដែលមានទឹក) Giant slingshot Beer Pong (បោះកូនបាល់ចូលកែវស្រាបៀរ) និងថតរូបជាដើម បន្ទាប់មកកម្មវិធីក៏បន្តធ្វើនៅលើស្រឡាងដោយមានការសម្តែងផ្ទាល់ពីអ្នករាំ និងអ្នកច្រៀង រួមនឹងការពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor Radler រសជាតិស្រាលស្រទន់ គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានដាក់ជូនដោយឥតគិតថ្លៃពីក្រុមការងារនៃស្រាបៀរ Anchor ។

អ្វីដែលជាលក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនៃព្រឹត្តិការណ៍ឆ្នាំនេះ គឺការបង្ហាញជូននូវផ្ទាំងទស្សនីយភាពប្លែកភ្នែក ប្លែកអារម្មណ៍ ដ៏អស្ចារ្យនៅលើផ្ទៃទឹកទន្លេ។ នេះជាការបង្ហាញដំបូងបង្អស់ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ហើយទស្សនីយភាពទាំងនោះ បានបង្ហាញជូននូវរូបភាពដែលមានពណ៌ចម្រុះ ពន្លឺភ្លើង សំឡេង ទឹក និងរូបភាពដែលមានទំហំធំហើយច្បាស់ត្រជាក់ភ្នែក ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើតជាបទពិសោធន៍ថ្មីមួយទៀតដែលមិនអាចបំភ្លេច និងញ៉ាំងឲ្យមនុស្សម្នាដែលបានចូលរួមទាំងអស់ទាំងនៅលើគោកក្តី នៅលើទឹកក្តី កាន់តែមានភាពសប្បាយរីករាយទ្វេដងមួយកម្រិតបន្ថែមទៀត។

ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុតក្នុងស្រទាប់យុវវ័យសម័យថ្មី នេះក៏ដោយសារតែគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែងគ្រប់កម្មវិធី៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់