• 2019-10-21 04:00:00
  • ជីវិតតារា

TWICE តែង​ខ្លួន​ចម្លែក​ៗ​ឡើង​ឆាក​ក្នុង​ឱកាស​អបអរគម្រប់​ខួប​ ៤ ឆ្នាំ​របស់​ក្រុម

  • 2019-10-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ស្រី​ល្បី​ប្រចាំ​កូរ៉េ TWICE បាន​រៀប​ចំ​ពិធី​ជួបជុំ​ជាមួយ​នឹង​អ្នក​គាំទ្រ​ក្នុង​កម្ម​វិធី «ONCE Halloween 2» ដើម្បី​ជា​ការ​អប​អរ​សាទរ គម្រប់​ខួប​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុងវិស័យ K-POP អស់​រយៈ​ ៤ ឆ្នាំ នៅ​ Korea University's Hwajeong Gymnasium ទីក្រុង​សេអ៊ូល​កាល​ពី​យប់​មិញ។

អ្នក​គាំទ្រ​ពិត​ជា​មាន​ភាព​ភ្ញាក់​ផ្អើល​ និង​សប្បាយ​រីក​រាយដែល​បាន​ឃើញ​សមាជិក​នីមួយ​ៗស្លៀក​ពាក់​ប្លែក​ៗទៅ​តាមតួ​អង្គ​នៃ​ភាព​យន្ត​ល្បីៗ​របស់​បរទេស។

សមាជិក​គ្រប់​រូប​បាន​តែង​ខ្លួន​ខុសៗ​គ្នា ហើយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​វត្តមាន​របស់ Mina។ ខាង​ក្រោម​នេះ​ជា​រូប​ភាព​សមាជិក​ទាំង​ ៩ តែង​ខ្លួន​តាម​តួអង្គ​ក្នុង​រឿង៖

១. Nayeon ជា Oh Dae Su ក្នុង​រឿង «Old Boy»

២. Jeongyeon ជា Mad Hatter ក្នុង​រឿង «Alice in Wonderland»

៣. Momo ជា Boo ក្នុង​រឿង «Monsters Inc»

៤. Sana ជា Mera ក្នុងរឿង «Aquaman»

៥. Jihyo ជា Miguel ក្នុងរឿង «Coco»

៦. Dahyun ជា Genie ក្នុង​រឿង «Aladdin»

៧. Chaeyoung ជា Edward Scissorhands

៨. Tzuyu ជា Maleficent

៩. Mina ជា​ទេព​អប្សរ

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម