• 2019-10-21 04:01:31
  • ជីវិតតារា

ពេលសួរពីទម្លាប់អាក្រក់របស់ប្ដី ប្រពន្ធ Justin Bieber ឆ្លើយថាម៉េច? (វីដេអូ)

  • 2019-10-21 04:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​លេច​មុខ​នៅ​ក្នុង​កម្មវិធី​សួរ​សំនួរ ៧៣ សំនួរ​របស់​ទស្សនាវដ្ដី Vogue តារា​ម៉ូដែល Hailey Bieber បាន​ឆ្លើយ​តប​នឹង​សំនួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ក្នុង​នោះ​ពិធីករ​បាន​ឈ្លេច​សួរ​សំនួរ​ទាក់ទង​នឹង Justin Bieber ខ្លះៗ​ផង​ដែរ។

​​សំនួរ​មាន​ដូច​ជា ៖

  • "តើ​គាត់​សុំ​អ្នក​រៀប​ការ​ដោយ​របៀប​ណា” ៖ ពេល​នោះ​គឺ​យើង​កំពុង​កម្សាន្ត​នៅ​រដ្ឋ​ Bahamas ហើយ​ពេល​នោះ​យើង​នៅ​ផ្ទះ តែ​ ២ នាក់​ប៉ុណ្ណោះ វា​ពិត​ជា​ពិសេស​ណាស់។

  • “តើ​គាត់​មាន​ចូល​តាម​បែប​បទ ដោយ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​អ្នក​ជា​មុន​ឬ​អត់?” ៖ ចា! គាត់​បាន​សុំ​ការ​អនុញ្ញាត។

  • “ទម្លាប់​អាក្រក់​បំផុត​របស់​គាត់​ជា​អ្វី?” ៖ គាត់​អត់​មាន (ទម្លាប់​អាក្រក់) ទេ។

  • “អ្នក​សរសើរ​គាត់​បំផុត ត្រង់​ចំណុច​ណា?” ៖ ​គឺ​ទឹក​ចិត្ត​របស់​គាត់​មាន​ចំពោះ​អ្នក​ដទៃ។

ទស្សនា​ការ​ឆ្លើយ​សំនួរ​ជា​ច្រើន​ទៀត​ក្នុង​វីដេអូ​ខាង​ក្រោម ៖​

ចុចអាន ៖ ទោះនៅ​ស្រឡាញ់ខ្លាំង តែ Liam ត្រូវតែលែងលះ​ Miley ព្រោះហេតុផលនេះ

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់