• 2019-10-22 03:04:00
  • ចម្រៀង

Brown Eyed Girls បញ្ចេញ​ចំណង​ជើង​បទ​ចម្រៀង​ថ្មី និង​ត្រៀម​ចេញ​ឆាប់ៗ​នេះ

  • 2019-10-22 03:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ ​អ្នក​គាំទ្រ​ទន្ទឹង​រងចាំ​ថ្ងៃដែល​ក្រុម​នារី​សិច​ស៊ី Brown Eyed Girls ត្រឡប់​មក​សម្ដែង​លើ​ឆាក​សាជា​ថ្មី​ពេល​នេះ​បាន​មក​ដល់​ហើយ។

អាល់ប៊ុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា «Re:vive» នឹង​ចេញ​នៅ​ថ្ងៃ​ចន្ទ​ ទី២៨ ខាង​មុខ​នេះ​នៅ​វេលា​ម៉ោង ៦ ល្ងាច ម៉ោង​នៅ​កូរ៉េ។

បទ​ចម្រៀង​ក្នុង​អាល់​ប៊ុម​នេះ​ទាំង​អស់​មាន​ចំនួន​ ១០ បទ​ដូច​ជា៖

១. «A Common Love Story»

២. «Abandoned»

៣. «Wonder Woman»

៤. «Sorrow»

៥. «Goodbye With A Smile»

៦. «Love Only»

៧. «Love Like A Spring Rain, Farewell Like A Winter Rain»

៨. «The Sky»

៩. «Invitation» (ft. Uhm Jung Hwo)

១០. «The Letter»

សាច់​ភ្លេង​និង​ទំនុក​ច្រៀង​នៃ​បទ​ទាំង​អស់​ខាង​លើ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​តារា​ល្បី​ៗ​ដូចជា៖ J.Y.Park, Yoon Jong Shin, Jung Jae Hyung និង Yoon Sang៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់